យេរេមា 2:18ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ចុះឥឡូវនេះ តើអ្នកមានការអ្វី បានជាទៅតាមផ្លូវទៅឯស្រុកអេស៊ីព្ទ ដោយប្រាថ្នាចង់ផឹកទឹកទន្លេស៊ីហោរដូច្នេះ? ឬមានការអ្វីតាមផ្លូវទៅឯស្រុកអាសស៊ើរ ដើម្បីផឹកទឹកទន្លេនោះ? សូមមើលជំពូក |
(ចាប់តាំងពីស្ទឹងស៊ីហោ ដែលជាព្រំប្រទល់ស្រុកអេស៊ីព្ទ រហូតដល់ព្រំប្រទល់ក្រុងអេក្រុននៅខាងជើង ដែលរាប់ជាស្រុករបស់សាសន៍កាណាន មានមេដឹកនាំសាសន៍ភីលីស្ទីនប្រាំនាក់ជាអ្នកត្រួតត្រា គឺក្រុងកាសា ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងកាថ និងក្រុងអេក្រុន) ហើយស្រុករបស់សាសន៍អាវីមនៅខាងត្បូង