ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱផ្ទៃមេឃអើយ ចូរឲ្យនឹកប្លែកពីដំណើរនេះ ហើយឲ្យភ័យស្បើមចុះ ត្រូវឲ្យមានចិត្តត្រមោចនៅ
ឱស្ថានសួគ៌អើយ ចូរស្តាប់ ហើយផែនដីអើយ ចូរផ្ទៀងត្រចៀកចុះ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយថា៖ យើងបានចិញ្ចឹមបីបាច់រក្សាកូន តែរាល់គ្នាបានបះបោរនឹងយើងវិញ។
ចូរអ្នករាល់គ្នានៅស្ទាក់ស្ទើរ ហើយភាំងឆ្ងល់ចុះ ចូរបិទភ្នែក ហើយធ្វើជាមនុស្សខ្វាក់ទៅ គេស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ គេទ្រេតទ្រោត តែមិនមែនដោយគ្រឿងស្រវឹងឡើយ។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរស៊ើបសួររកនៅកណ្ដាលសាសន៍ដទៃទាំងប៉ុន្មានចុះ តើដែលមានអ្នកណាឮនិយាយពីការយ៉ាងនេះឬទេ? នាងក្រមុំនៃពួកអ៊ីស្រាអែល បានប្រព្រឹត្តអំពើដ៏អាក្រក់បំផុត។
ឱផែនដី ផែនដី ផែនដីអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
ខ្ញុំបានពិចារណាមើលផែនដី ឃើញថាខូច ហើយនៅទទេ រួចមើលទៅលើមេឃ ក៏ឥតមានពន្លឺដែរ។
ម្នាលផែនដីអើយ ចូរស្តាប់ចុះ មើល៍ យើងនឹងនាំសេចក្ដីអាក្រក់មកលើជនជាតិនេះ គឺជាផលនៃគំនិតរបស់គេ ដោយព្រោះគេមិនបានស្តាប់តាមពាក្យរបស់យើងទេ ឯចំណែកក្រឹត្យវិន័យរបស់យើង នោះគេបានបោះបង់ចោលហើយ។
ភ្នំទាំងឡាយ និងឫសនៃផែនដីដ៏ស្ថិតស្ថេរអើយ ចូរស្តាប់រឿងក្ដីរបស់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាបានកើតក្ដី នឹងប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គនឹងតវ៉ាជាមួយពួកអ៊ីស្រាអែល។
តាំងពីថ្ងៃត្រង់រហូតដល់ម៉ោងបីរសៀល មេឃងងឹតគ្របដណ្ដប់លើទឹកដីនោះទាំងមូល
«ឱផ្ទៃមេឃអើយ ចូរផ្ទៀងត្រចៀកចុះ ខ្ញុំនឹងថ្លែង ហើយសូមឲ្យផែនដីស្តាប់ពាក្យដែលចេញពីមាត់ខ្ញុំដែរ