យេរេមា 19:6ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលគេលែងហៅទីនេះថា តូផែត ឬច្រកភ្នំរបស់កូនចៅហ៊ីនណមទៀត គឺនឹងហៅថា ច្រកភ្នំសម្លេះវិញ។ សូមមើលជំពូក |
ហើយត្រូវប្រាប់ដល់គេថា៖ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា គឺបែបយ៉ាងនេះ ដែលយើងនឹងបំបែកបំបាក់ជនជាតិនេះ និងទីក្រុងនេះផង គឺដូចជាអ្នកណាបំបែកក្អមរបស់ជាងស្មូន ឲ្យផ្គុំឡើងវិញមិនបានដែរ ហើយមនុស្សនឹងបញ្ចុះសពគេនៅត្រង់តូផែត ទាល់តែគ្មានកន្លែងទៀត។