Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យេរេមា 17:3

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ភ្នំ និង​វាល​របស់​យើង​អើយ យើង​នឹង​ឲ្យ​គេ​ចាប់​យក​ធន‌ធាន និង​ទ្រព្យ‌សម្បត្តិ​របស់​អ្នក ព្រម​ទាំង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​អ្នក ដោយ​ព្រោះ​អំពើ​បាប​ដែល​ប្រព្រឹត្ត​នៅ​ពេញ​ក្នុង​ព្រំ‌ដែន​របស់​អ្នក។

សូមមើលជំពូក ចម្លង

23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​នេប៊ូ‌ក្នេសា​បាន​យក​ទ្រព្យ​វិសេស​ទាំង​អស់ ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ពី​ព្រះ‌រាជ‌វាំង យក​ទាំង​គ្រឿង​មាស​កាត់​ជា​ដុំៗ ដែល​ព្រះបាទ​សាឡូម៉ូន ជា​ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល។

គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់ ដោយ​ទី​ខ្ពស់​របស់​គេ គេ​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ប្រចណ្ឌ ដោយ​រូប​ព្រះ​របស់​គេ។

ដូច្នេះ អំពើ​ទុច្ចរិត​របស់​ពួក​យ៉ាកុប នឹង​ត្រូវ​បាន​លើក​លែង​ដោយ​ការ​នេះ​ឯង ហើយ​នេះ​ជា​ផល​ដែល​កើត​ពី ការ​ដកយក​អំពើ​បាប​របស់​គេ​ចេញ គឺ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​នៃ​អាស‌នា បាន​ដូច​ជា​ថ្ម​កំបោរ​ដែល​គេ​កិន​កម្ទេច ដើម្បី​កុំ​ឲ្យ​នៅ​មាន​បង្គោល​សក្ការៈ និង​រូប​ព្រះអាទិត្យ​ទៀត​ឡើយ។

មាន​ពួក​ទ័ព​បំផ្លាញ​ឡើង​មក​លើ​គ្រប់​ទាំង ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោ‌ស្ថាន ដ្បិត​ដាវ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ស៊ី ចាប់​តាំង​ពី​ចុង​ស្រុក​ម្ខាង ទៅ​ដល់​ចុង​ស្រុក​ម្ខាង ឥត​មាន​មនុស្ស​ណា​មាន​សេចក្ដី​សុខ​ឡើយ។

ឯ​ធន‌ធាន និង​ទ្រព្យ​សម្បត្តិ​របស់អ្នក យើង​នឹង​ឲ្យ​គេ​យក​ទុក​ជា​របស់គេ គឺ​ដោយ​ព្រោះ​អំពើ​បាប​របស់អ្នក នៅតាម​ព្រំដែន​របស់​អ្នក។

មួយ​ទៀត យើង​នឹង​ប្រគល់​អស់​ទាំង​ទ្រព្យ​សម្បត្តិ​នៃ​ក្រុង​នេះ ហើយ​ផល​ដែល​កើត​មាន​ទាំង​ប៉ុន្មាន ព្រម​ទាំង​របស់​ថ្លៃ​វិសេស​ទាំង​អស់ យើង​នឹង​ប្រគល់​ព្រះ‌រាជ​ទ្រព្យ​របស់​ពួក​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​គេ ពួក​នោះ​នឹង​ចាប់​យក​នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន"។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ អ្នក​ដែល​អាស្រ័យ​នៅ​ច្រក​ភ្នំ ជា​ថ្ម​ដា​នៅ​វាល​អើយ យើង​ទាស់​នឹង​អ្នក​ហើយ អ្នក​អួត​ថា តើ​អ្នក​ណា​នឹង​ចុះ​មក​ទាស់​នឹង​យើង ឬ​អ្នក​ណា​នឹង​ចូល​មក​ក្នុង​ទី​លំនៅ​របស់​យើង​បាន?

មីកា ជា​ពួក​ម៉ូរ៉ាស៊ីត បាន​ថ្លែង​ទំនាយ​ក្នុង​រជ្ជកាល​ព្រះបាទ​ហេ‌សេ‌គា ជា​ស្តេច​យូដា ថ្លែង​ទៅ​កាន់​ប្រជា​ជន​នៅ​ស្រុក​យូដា​ទាំង​អស់​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ គេ​នឹង​ភ្ជួរក្រុង​ស៊ីយ៉ូន ដូច​ជា​ភ្ជួរ​ស្រែ​ចម្ការ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​ត្រឡប់​ជា​គំនរ​បាក់​បែក ឯ​ភ្នំ​នៃ​ព្រះ‌ដំណាក់ ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​ណា​មួយ ។

ពួក​សង្កត់‌សង្កិន​បាន​លូក​ដៃ​មក​លើ​របស់​ទាំង​ប៉ុន្មាន ដែល​គាប់​ចិត្ត​នាង នាង​បាន​ឃើញ​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ របស់​នាង ជា​ពួក​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​ផ្តាំ​ទុក មិន​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ជំនុំ​របស់​ព្រះ‌អង្គ​ឡើយ

យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គេ នោះ​គេ​នឹង​បំផ្លាញ​ផ្ទះ​បន​របស់​អ្នក ហើយ​រំលំ​អស់​ទាំង​ទី​សំខាន់​របស់​អ្នក​ដែរ គេ​នឹង​បក​សម្លៀក‌បំពាក់​អ្នក​ចេញ ហើយ​យក​គ្រឿង​លម្អ​របស់​អ្នក ព្រម​ទាំង​ចោល​អ្នក​ឲ្យ​នៅ​អាក្រាត ហើយ​ខ្លួន​ទទេ។

ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នឹង​នាំ​មនុស្ស​មួយ​ពួក​ឡើង​មក​ទាស់​នឹង​នាង ហើយ​នឹង​ប្រគល់​នាង​ទៅ​គេ ឲ្យ​ត្រូវ​បៀត‌បៀន ហើយ​ជិះ​ជាន់។

ភ្នំ​ទាំង​ឡាយនៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​ទាំង​ភ្នំ​ធំ ភ្នំ​តូច ទាំង​ជ្រោះ​ទឹក និង​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន​ថា គឺ​យើង​នេះ​ហើយ នឹង​នាំ​ដាវ​មក​លើ​អ្នក​រាល់​គ្នា ហើយ​យើង​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​អ្នក។

យើង​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​អ្នក និង​គាស់​រំលំ​រូប​ព្រះ‌អាទិត្យ​របស់​អ្នក ព្រម​ទាំង​បោះ​ខ្មោច​អ្នក​រាល់​គ្នា​ទៅ​លើ​រូប​ព្រះ​របស់​អ្នក​ទាំង​នោះ​ដែរ ហើយ​ចិត្ត​យើង​នឹង​ខ្ពើម​អ្នក​រាល់​គ្នា។

ដូច្នេះ ក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​គេ​ភ្ជួរ​រាស់​ដូច​ជា​ស្រែ​ចម្ការ ដោយ​ព្រោះ​ឯង​រាល់​គ្នា ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​ត្រឡប់​ជា​គំនរ ឯ​ភ្នំ​ជា​ទី​តាំង​ព្រះ‌វិហារ គឺ​ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​វិញ។

ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​ត្រូវ​រឹប‌អូស ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​ចោល​ស្ងាត់។ គេ​នឹង​សង់​ផ្ទះ តែ​មិន​បាន​អាស្រ័យ​នៅ​ទេ គេ​នឹង​ធ្វើ​ចម្ការ​ទំពាំង‌បាយ‌ជូរ តែ​មិន​បាន​ផឹក​ពី​ផល​ទំពាំង​បាយ​ជូរ​ឡើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម