យេរេមា 16:12ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ហើយចំណែកអ្នករាល់គ្នានោះបានប្រព្រឹត្តអាក្រក់ លើសជាងបុព្វបុរសអ្នកទៅទៀត ដ្បិត អ្នករាល់គ្នាប្រព្រឹត្តតាមតែសេចក្ដីរឹងចចេសនៅក្នុងចិត្តអាក្រក់របស់អ្នករៀងខ្លួន បានជាមិនព្រមស្តាប់តាមយើងសោះ។ សូមមើលជំពូក |
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់ពួកយូដា អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយមិនបានកាន់តាមច្បាប់របស់ព្រះអង្គសោះ គឺសេចក្ដីភូតភររបស់គេបានធ្វើឲ្យគេវង្វេងចេញ ជាសេចក្ដីភូតភរបុព្វបុរសគេបានគោរពតាម។