យេរេមា 13:17ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦តែបើអ្នករាល់មិនព្រមស្តាប់ទេ នោះព្រលឹងខ្ញុំនឹងយំសោកក្នុងទីសម្ងាត់ ដោយព្រោះសេចក្ដីអំនួតរបស់អ្នករាល់គ្នា ហើយភ្នែកខ្ញុំនឹងយំសស្រាក់ ពីព្រោះហ្វូងចៀមរបស់ព្រះយេហូវ៉ា បានត្រូវគេចាប់ដឹកទៅជាឈ្លើយហើយ។ សូមមើលជំពូក |
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃពួកសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលទាស់នឹងពួកគង្វាលដែលឃ្វាលជនជាតិរបស់ខ្ញុំដូច្នេះថា៖ អ្នករាល់គ្នាបានកម្ចាត់កម្ចាយហ្វូងចៀមរបស់យើង ហើយបណ្តេញចេញ ឥតថែរក្សាមើលវាឡើយ ដូច្នេះ យើងនឹងទម្លាក់អំពើអាក្រក់របស់អ្នករាល់គ្នាទៅលើអ្នកវិញ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។