ព្រះយេហូវ៉ាបានដាក់ឈ្មោះឲ្យអ្នកថា ដើមអូលីវខ្ចីជាដើមល្អមើល មានផ្លែដ៏ល្អ តែព្រះអង្គបានបង្កាត់ភ្លើងបញ្ឆេះអស់ទៅ ដោយឮសូរសន្ធឹកយ៉ាងខ្លាំង ហើយមែកវាត្រូវបាក់អស់
អ្នកនោះចម្រើនលូតលាស់នៅក្រោមពន្លឺថ្ងៃ ហើយបែកមែកសាខាក្នុងសួនច្បារ។
ឯខ្ញុំវិញ ខ្ញុំដូចជាដើមអូលីវខៀវខ្ចី នៅក្នុងដំណាក់របស់ព្រះ ខ្ញុំទុកចិត្តនឹងព្រះហឫទ័យសប្បុរស របស់ព្រះជារៀងរហូតតទៅ។
ខ្មាំងសត្រូវបានយកភ្លើង ដុតដើមទំពាំងបាយជូរនេះ គេបានកាប់វាចោល សូមឲ្យគេវិនាសដោយការបន្ទោស ចេញពីព្រះភក្ត្រព្រះអង្គ!
ប៉ុន្ដែ សូមឲ្យព្រះហស្តព្រះអង្គស្ថិតនៅលើ អ្នកដែលនៅខាងស្ដាំព្រះហស្តព្រះអង្គ គឺកូនមនុស្សដែលព្រះអង្គបានធ្វើឲ្យមានកម្លាំង សម្រាប់អង្គទ្រង់!
ដ្បិតមើល៍ ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែអ៊ូអែរ អស់អ្នកដែលស្អប់ព្រះអង្គគេងើបក្បាលហើយ។
កាលណាមែកស្វិតក្រៀមទៅហើយ នោះនឹងត្រូវកាច់ចេញ ហើយពួកស្រីៗនឹងមកដុតចោល ពីព្រោះជនជាតិនេះឥតមានយោបល់ ហេតុដូច្នេះ ព្រះដែលបានបង្កើតគេ ព្រះអង្គនឹងមិនប្រណីដល់គេឡើយ ព្រះដែលបានសូនគេឡើង ព្រះអង្គនឹងមិនផ្តល់ព្រះគុណដល់គេសោះ។
យើងបានផ្សាំអ្នកទុកជាទំពាំងបាយជូរសម្រាំង ជាពូជយ៉ាងល្អបំផុត ម្តេចបានជាអ្នកក្លាយទៅជា ខ្នែងរបស់ដើមទំពាំងបាយជូរដទៃ ដល់យើងដូច្នេះ?
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងផ្ចាលអ្នកឲ្យសមតាមផល ដែលអ្នកបានប្រព្រឹត្ត គឺយើងនឹងបង្កាត់ភ្លើងនៅក្នុងព្រៃអ្នក ភ្លើងនោះនឹងឆេះបំផ្លាញរបស់ទាំងអស់ដែលនៅជុំវិញ។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍ កំហឹង និងសេចក្ដីក្រោធរបស់យើង បានចាក់មកលើទីនេះ គឺលើមនុស្ស លើសត្វ ហើយលើដើមឈើនៅចម្ការ និងលើផលដែលកើតពីដីផង កំហឹងនោះនឹងឆេះឡើងឥតរលត់ឡើយ។
មែករបស់គេនឹងត្រសាយចេញទៅ ឯលម្អរបស់គេនឹងបានដូចដើមអូលីវ ហើយមានក្លិនដូចក្លិននៅព្រៃល្បាណូន។
ប៉ុន្តែ ឥឡូវនេះ ពូថៅដាក់នៅនឹងឫសឈើជាស្រេចហើយ ដូច្នេះ អស់ទាំងដើមណាដែលមិនផ្តល់ផ្លែល្អ នោះត្រូវកាប់រំលំចោល ហើយបោះទៅក្នុងភ្លើង។
អ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះត្រូវបោះចោលទៅខាងក្រៅ ហើយក៏ក្រៀមទៅដូចជាមែកដែរ រួចគេប្រមូលបោះទៅក្នុងភ្លើងឆេះអស់ទៅ។
អ្នកនឹងមានដើមអូលីវ នៅពេញស្រុករបស់អ្នក តែនឹងគ្មានប្រេងលាបខ្លួនសោះ ដ្បិតផ្លែអូលីវនឹងជ្រុះអស់។
អ្នកទាំងពីរនេះ គឺជាដើមអូលីវទាំងពីរ និងជាចង្កៀងទាំងពីរ ដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី ។