ឯសេចក្ដីសញ្ញាដែលយើងបានតាំងនឹងគេនោះ គឺជាជីវិត និងជាសេចក្ដីសុខដែលយើងបានឲ្យដល់គេ ដើម្បីឲ្យគេកោតខ្លាចយើង ព្រមទាំងភ័យញ័រនៅចំពោះឈ្មោះយើង។
ដ្បិត ឱព្រះអើយ ព្រះអង្គបានឮសេចក្ដី ដែលទូលបង្គំបន់ហើយ ព្រះអង្គបានប្រោសប្រទានឲ្យទូលបង្គំនូវមត៌ក ដែលព្រះអង្គបម្រុងទុកសម្រាប់អស់អ្នក ដែលកោតខ្លាចព្រះនាមព្រះអង្គ។
អ្នកណាដែលដើរដោយ សេចក្ដីទៀងត្រង់របស់ខ្លួន នោះរមែងកោតខ្លាចដល់ព្រះយេហូវ៉ា តែអ្នកណាដែលប្រព្រឹត្តតាមផ្លូវវៀច នោះឈ្មោះថាមើលងាយព្រះអង្គវិញ។
យើងនឹងតាំងសញ្ញាដែលផ្ដល់សេចក្ដីសុខសាន្តជាមួយពួកគេ ហើយនឹងធ្វើឲ្យសត្វកំណាចផុតចេញពីស្រុកវាទៅ ដូច្នេះ វានឹងអាស្រ័យនៅទីរហោស្ថានដោយសុខសាន្ត ហើយដេកនៅក្នុងព្រៃផង។
មួយទៀត យើងនឹងតាំងសញ្ញាជាមួយគេ សញ្ញានោះនឹងនៅជាប់នឹងគេអស់កល្បជានិច្ច យើងនឹងតាំងគេឡើង ហើយចម្រើនគេឲ្យមានគ្នាជាច្រើន ព្រមទាំងដាក់ទីបរិសុទ្ធរបស់យើង នៅកណ្ដាលគេឲ្យនៅអស់កល្បជានិច្ច។
កាលភីនេហាសជាកូនរបស់អេលាសារ ដែលត្រូវជាកូនរបស់សង្ឃអើរ៉ុនឃើញដូច្នេះ ក៏ក្រោកឡើង ហើយចេញពីក្រុមជំនុំ ទាំងកាន់លំពែងនៅដៃ
រួចតាមពីក្រោយបុរសនោះ ចូលទៅក្នុងត្រសាល ហើយចាក់ទម្លុះអ្នកទាំងពីរ គឺទាំងបុរសសាសន៍អ៊ីស្រាអែល និងស្ត្រីនោះធ្លាយពោះ។ ដូច្នេះ គ្រោះកាចក្នុងចំណោមប្រជាជនអ៊ីស្រាអែលក៏ស្ងប់ទៅ។
«ចូរយកពួកលេវីជាស្នងអស់ទាំងកូនប្រុសច្បង ក្នុងចំណោមពួកអ៊ីស្រាអែល ហើយហ្វូងសត្វរបស់ពួកលេវី ជាស្នងហ្វូងសត្វរបស់គេដែរ ដ្បិតពួកលេវីជាចំណែករបស់យើង។ យើងជាព្រះយេហូវ៉ា។
ក្រោយនោះមក ពួកលេវីត្រូវចូលទៅធ្វើការងារក្នុងត្រសាលជំនុំ គឺក្រោយពីអ្នកបានសម្អាតគេ ហើយបានថ្វាយគេជាតង្វាយគ្រវីរួចហើយ។