ម៉ាឡាគី 2:13ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មានការមួយទៀតដែលអ្នករាល់គ្នាធ្វើ គឺអ្នករាល់គ្នាគ្របបាំងអាសនានៃព្រះយេហូវ៉ា ដោយទឹកភ្នែក ដោយយំសោក ហើយស្រែកថ្ងូរ បានជាព្រះអង្គមិនទតមើលតង្វាយទៀតឡើយ ក៏មិនទទួលពីដៃអ្នករាល់គ្នាដោយព្រះហឫទ័យស្មោះដែរ។ សូមមើលជំពូក |
ទូលបង្គំមិនបានទទួលទានតង្វាយមួយភាគក្នុងដប់ ក្នុងកាលកំពុងកាន់ទុក្ខឡើយ ក៏មិនបានយកទៅណានៅពេលទូលបង្គំមានសៅហ្មង ឬយកអ្វីមួយឲ្យទៅគេពេលមានមនុស្សស្លាប់ដែរ។ ទូលបង្គំបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះរបស់ទូលបង្គំ ហើយបានធ្វើតាមអស់ទាំងសេចក្ដីដែលព្រះអង្គបានបង្គាប់មកទូលបង្គំ។