ម៉ាឡាគី 2:10ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦«តើយើងទាំងអស់គ្នាមិនមានឪពុកតែមួយទេឬ? តើមិនមែនជាព្រះតែមួយ ដែលបង្កើតយើងរាល់គ្នាមកទេឬ? ហេតុអ្វីបានជាយើងប្រព្រឹត្តក្បត់ ចំពោះបងប្អូនខ្លួន ទាំងបង្អាប់សេចក្ដីសញ្ញារបស់បុព្វបុរសយើងដូច្នេះ? សូមមើលជំពូក |
«កូនរមែងគោរពដល់ឪពុក ហើយបាវបម្រើក៏កោតខ្លាចចៅហ្វាយ ដូច្នេះ បើយើងជាឪពុក តើសេចក្ដីគោរពដល់យើងនៅឯណា? ហើយបើយើងជាចៅហ្វាយ តើសេចក្ដីគោរពដល់យើងនៅឯណា? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារសម្រាប់អ្នករាល់គ្នា។ ឱពួកសង្ឃដែលមើលងាយឈ្មោះយើង តែអ្នកថា "តើយើងរាល់គ្នាបានមើលងាយព្រះនាមព្រះអង្គដូចម្ដេចខ្លះ?"