Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ម៉ាឡាគី 1:7

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​អ្នក​រាល់​គ្នា​ថ្វាយ​នំបុ័ង ដែល​មិន​បរិសុទ្ធ​នៅ​លើ​អាសនា​របស់​យើង អ្នក​រាល់​គ្នា​ក៏​ពោល​ថា "តើ​យើង​បាន​បង្អាប់​ព្រះ‌អង្គដូចម្ដេច?" គឺ​ដោយ​សារ​អ្នក​រាល់​គ្នា​និយាយ​ថា តុ​របស់​ព្រះ‌យេហូវ៉ា​គួរ​ឲ្យ​ស្អប់។

សូមមើលជំពូក ចម្លង

14 ការដាក់ឲ្យឆ្លើយតបគ្នា  

អាស‌នា​បាន​ធ្វើ​ពី​ឈើ កម្ពស់​បី​ហត្ថ បណ្ដោយ​ពីរ​ហត្ថ និង​ទទឹង​ពីរ​ហត្ថ ឯ​ជ្រុង និង​បាត ព្រម​ទាំង​ជញ្ជាំងខាងៗ​អាស‌នា​នោះ សុទ្ធ​តែ​ជា​ឈើ​ទាំង​អស់។ លោក​ពោល​មក​ខ្ញុំ​ថា៖ «នេះ​ជា​តុ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»។

គេ​នឹង​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​យើង ក៏​ចូល​មក​ជិត​តុ​របស់​យើង ដើម្បី​ធ្វើ​ការ‌ងារ​សម្រាប់​យើង ព្រម​ទាំង​រក្សា​បញ្ញើ​របស់​យើង។

រី​ឯ​តង្វាយ​ម្សៅ​ណា​ដែល​អ្នក​រាល់​គ្នា​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា មិន​ត្រូវ​លាយ​ដោយ​ដំបែ​ឡើយ ដ្បិត​មិន​ត្រូវ​ដុត​ដំបែ ឬ​ទឹក​ឃ្មុំ ទុក​ជា​តង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ។

ត្រូវ​ឲ្យ​គេ​បាន​បរិសុទ្ធ​សម្រាប់​ព្រះ​របស់​ខ្លួន ហើយ​មិន​ត្រូវ​បង្អាប់​ដល់​ព្រះ‌នាម​ព្រះ​របស់​ខ្លួន​ឡើយ ដ្បិត​គេ​ថ្វាយ​តង្វាយ​ដុត គឺ​ជា​ព្រះ‌ស្ងោយ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ហេតុ​នោះ​បាន​ជា​គេ​ត្រូវ​តែ​បាន​បរិសុទ្ធ។

ដូច្នេះ ត្រូវ​ឲ្យ​អ្នក​ញែក​គេ​ចេញ​ឲ្យ​ផុត ដ្បិត​គេ​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​របស់​អ្នក ហើយ​អ្នក​ត្រូវ​រាប់​គេ​ជា​បរិសុទ្ធ​ដែរ ដ្បិត​យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា ដែល​ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ យើង​បរិសុទ្ធ។

រួច​សង្ឃ​ត្រូវ​ដុត​របស់​ទាំង​នោះ​នៅ​លើ​អាសនា នេះ​ហើយ​ជា​ព្រះ‌ស្ងោយ​នៃ​តង្វាយ ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។

ប៉ុន្តែ ចំណែកអ្នក​រាល់​គ្នា តែង‌តែ​បង្អាប់​ឈ្មោះ​យើង ដោយ​ពោល​ថា តុ​របស់​ព្រះ‌យេហូវ៉ា​ត្រូវ​ស្មោក‌គ្រោក​ហើយ ឯ​ផល គឺ​ជា​អាហារ​នៅ​លើ​តុ​នោះ ក៏​គួរ​មើល‌ងាយ​ដែរ។

ប៉ុន្តែ អ្នក​រាល់​គ្នា​ពោល​ថា "ការ​នេះ​ធុញ​ណាស់" ហើយ​អ្នក​រាល់​គ្នា​បាន​មើល​ងាយ​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ អ្នក​រាល់​គ្នា​យក​របស់​ដែល​បាន​ប្លន់​ពី​គេ​មក ព្រម​ទាំង​សត្វ​ខ្ញើច និង​សត្វ​ឈឺ​ផង ដែល​អ្នក​រាល់​គ្នា​នាំ​តង្វាយ​មក​ថ្វាយ ដូច្នេះ ព្រះ‌យេហូវ៉ា​សួរ​ថា តើ​គួរ​ឲ្យ​យើង​ទទួល​ពី​ដៃ​អ្នក​រាល់​គ្នា​ឬ​ទេ?

ពេល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​សត្វ​ដែល​ខ្វាក់​ជា​យញ្ញ‌បូជា នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ? ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​សត្វ​ខ្ញើច និង​សត្វ​ដែល​ឈឺ នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ? ចូរ​ជូន​ដល់​ចៅ‌ហ្វាយ​អ្នក​ល​មើល តើ​លោក​សុខ​ចិត្ត​ទទួល ឬ​ទទួល​អ្នក​ដោយ​រាក់​ទាក់​ឬ​ទេ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

អ្នក​រាល់​គ្នា​មិន​អាច​ផឹក​ពី​ពែង​របស់​ព្រះ‌អម្ចាស់​ផង ហើយ​ផឹក​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ។ អ្នក​រាល់​គ្នា​ក៏​មិន​អាច​រួម​តុ​ជាមួយ​ព្រះ‌អម្ចាស់​ផង ហើយ​រួម​តុ​ជាមួយ​អារក្ស​ផង​បាន​ដែរ។

ប៉ុន្ដែ ប្រសិន‌បើ​សត្វ​នោះ​មាន​ស្លាក​ស្នាម គឺ​ប្រសិន‌បើ​សត្វ​នោះ​ខ្វិន ឬ​ខ្វាក់ ឬ​មាន​ខ្ចោះ​អាក្រក់​កន្លែង​ណា​មួយ មិន​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ឡើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម