ម៉ាឡាគី 1:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះយើងនឹងបានជាធំ នៅកណ្ដាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះយើង ព្រមទាំងតង្វាយបរិសុទ្ធផង ដ្បិតឈ្មោះយើងនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ សូមមើលជំពូក |
ដូចព្រះករុណាបានឃើញថ្មមួយដុំដាច់ចេញពីភ្នំ ដែលមិនមែនដោយសារដៃមនុស្ស ហើយថ្មនោះបានបំបាក់បំបែកទាំងដែក លង្ហិន ដីឥដ្ឋ ប្រាក់ និងមាសដែរ។ ព្រះដ៏ធំបានសម្ដែងឲ្យព្រះករុណាជ្រាបពីហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ សុបិននេះពិតប្រាកដ ឯសេចក្ដីដែលកាត់ស្រាយគួរឲ្យជឿទុកចិត្តហើយ»។