Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ម៉ាថាយ 9:17

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​គ្មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នេះ ថង់​ស្បែក​នឹង​ធ្លុះ ហើយ​ស្រា​ក៏​ធ្លាយ ថង់​ក៏​ខូច។ ប៉ុន្តែ គេ​តែង​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​វិញ ធ្វើ​ដូច្នេះ​ទើប​ទាំង​ពីរ​នៅ​គង់​បាន»។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

ចិត្ត​ខ្ញុំ​ប្រៀប​ដូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​ឥត​មាន​ផ្លូវ​ឲ្យ​ខ្យល់​ចេញ ដូច​ជា​ថង់​ស្បែក​ថ្មី​ដែល​រៀប​នឹង​ធ្លាយ​ហើយ។

ដ្បិត​ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា ថង់​ស្បែក​ដែល​ត្រូវ​ផ្សែង តែ​ទូល‌បង្គំ​មិន​ភ្លេច​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ឡើយ។

គ្មាន​អ្នក​ណា​យក​ក្រណាត់​ថ្មី មក​ប៉ះ​លើ​សម្លៀក‌បំពាក់​ចាស់​ឡើយ ដ្បិត​បំណះ​នោះ​នឹង​ទាញ​សម្លៀក‌បំពាក់​ចាស់ ហើយ​វា​រឹត​តែ​ធ្វើ​ឲ្យ​រហែក​លើស​ដើម។

កាល​ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​ទៅ​គេ ស្រាប់​តែ​មាន​មេ​ដឹក​នាំ​សាលា​ប្រជុំ​ម្នាក់ ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទូល​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​បាទ​ទើប​នឹង​ស្លាប់​អម្បាញ់‌មិញ សូម​ព្រះ‌អង្គ​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ​លើ​នាង នោះ​នាង​មុខ​ជា​រស់​ឡើង​វិញ​មិន​ខាន»។

ក៏​គ្មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ធ្លុះ ហើយ​ហូរ​ស្រា​ចេញ​អស់ ឯ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​ដែរ គេ​តែង​តែ​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​វិញ»។

គ្មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ផ្ទុះ រួច​ធ្លាយ​ស្រា​ចេញ​មក ហើយ​ថង់​ស្បែក​នឹង​ត្រូវ​ខូច​ខាត​មិន​ខាន។

ប៉ុន្ដែ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ត្រូវ​ដាក់​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​វិញ។

គេ​ក៏​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល គឺ​គេ​ក្លែង​ខ្លួន​ធ្វើ​ជា​រាជ‌ទូត ចូល​មក​ទាំង​មាន​បាវ​ចាស់ៗ ដាក់​ផ្ទុក​លើ​លា​របស់គេ និង​ថង់​ស្បែក​សម្រាប់​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ថង់​ស្បែក​ចាស់ ហើយ​ធ្លាយ​បាន​ចង​ភ្ជិត​វិញ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម