Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ម៉ាថាយ 9:1

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ចុះ​ទូក ឆ្លង​ទៅ​ក្រុង របស់​ព្រះ‌អង្គ​វិញ។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​យាង​ចេញ​ពី​ណាសា‌រ៉ែត ទៅ​គង់​នៅ​ក្រុង​កាពើណិម ជាប់​មាត់​សមុទ្រ​ក្នុង​តំបន់​សាប់យូឡូន និង​ណែបថាលី

កុំ​ឲ្យ​អ្វី​ដែល​បរិសុទ្ធ​ទៅ​ឆ្កែ ក៏​កុំ​បោះ​កែវ​មុក្តា​របស់​អ្នក​នៅ​មុខ​ជ្រូក ក្រែង​លោ​វា​ជាន់​ឈ្លី ហើយ​ត្រឡប់​មក​ខាំ​ត្របាក់​អ្នក»។

កាល​ព្រះ‌យេស៊ូវ​ឃើញ​មហា​ជន​ច្រើន​កុះករ​នៅ​ជុំ‌វិញ​ព្រះ‌អង្គ ទ្រង់​ក៏​បញ្ជា​ឲ្យ​ឆ្លង​ទូក​ទៅ​ត្រើយ​ម្ខាង។

កាល​ព្រះ‌អង្គ​យាង​ចុះ​ទូក ពួក​សិស្ស​ក៏​ទៅ​តាម​ព្រះ‌អង្គ។

កាល​ព្រះ‌យេស៊ូវ​បាន​យាង​ចុះ​ទូក ឆ្លង​ទៅ​ត្រើយ​ម្ខាង​វិញ មាន​មហា​ជន​ច្រើន​កុះ​ករ មក​ចោម​រោម​ព្រះ‌អង្គ ហើយ​ទ្រង់​គង់​នៅ​មាត់​សមុទ្រ។

ពេល​នោះ មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​ស្រុក​គេរ៉ាស៊ីន បាន​សូម​ឲ្យ​ព្រះ‌អង្គ​យាង​ចេញ​ពី​ពួកគេ ដ្បិត​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចុះ​ទូក ត្រឡប់​ទៅ​វិញ។

កាល​ព្រះ‌យេស៊ូវ​បាន​ត្រឡប់​ទៅ​វិញ​ហើយ បណ្តាជន​នាំ​គ្នា​ទទួល​ព្រះ‌អង្គ​ដោយ​អំណរ ដ្បិត​គេ​ទាំង​អស់​គ្នា​កំពុង​ចាំ​មើល​ផ្លូវ​ព្រះ‌អង្គ។

អ្នក​ណា​ទុច្ចរិត ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រព្រឹត្ត​ទុច្ចរិត​ទៅ អ្នក​ណា​ស្មោក‌គ្រោក ឲ្យ​អ្នក​នោះ​នៅ​តែ​ស្មោក‌គ្រោក​ទៅ តែ​អ្នក​ណា​សុចរិត​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រព្រឹត្ត​សុចរិត ហើយ​អ្នក​ណា​បរិសុទ្ធ ឲ្យ​អ្នក​នោះ​នៅ​តែ​បរិសុទ្ធ​ទៀត​ចុះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម