ម៉ាថាយ 8:29ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦រំពេចនោះ បុរសទាំងពីរស្រែកឡើងថា៖ «ព្រះរាជបុត្រារបស់ព្រះអើយ! តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយយើង? តើព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខយើងមុនពេលកំណត់ឬ?» សូមមើលជំពូក |
តែព្រះបាទនេកោបានចាត់រាជទូតមកទូលថា៖ «ឱស្តេចយូដាអើយ តើយើងមានរឿងអ្វីនឹងគ្នា? នៅថ្ងៃនេះ ទូលបង្គំមិនមែនមកទាស់នឹងព្រះករុណាទេ គឺទាស់តែនឹងពួកវង្សមួយ ដែលមានសង្គ្រាមនឹងគេទេតើ ហើយព្រះក៏បានបង្គាប់ឲ្យទូលបង្គំប្រញាប់នឹងធ្វើដែរ។ ដូច្នេះ សូមកុំជំទាស់នឹងព្រះ ដែលគង់ជាមួយទូលបង្គំឡើយ ក្រែងព្រះបំផ្លាញព្រះករុណាទៅ»។