Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ម៉ាថាយ 5:13

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែនដី តែ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​ប្រៃ​ឡើង​វិញ​បាន? វា​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ មាន​តែ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ត្រូវ​គេ​ដើរ​ជាន់​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

របស់​ដែល​គ្មាន​រស​ជាតិ តើ​នឹង​បរិ‌ភោគ​ឥត​អំបិល​បាន​ឬ? តើ​ស​របស់​ពង​មាន​រស​ឬ?

ហើយ​អស់​ទាំង​តង្វាយ​ម្សៅ​ដែល​អ្នក​ថ្វាយ នោះ​ត្រូវ​បង់​អំបិល​ផង ក៏​មិន​ត្រូវ​ខាន​នឹង​ដាក់​អំបិល​នៃ​សេចក្ដី​សញ្ញា របស់​ព្រះ​ក្នុង​តង្វាយ​ម្សៅ​ឡើយ ត្រូវ​តែ​បង់​អំបិល​ចុះ​ក្នុង​គ្រប់​ទាំង​តង្វាយ​របស់​អ្នក។

ចូរ​ឲ្យ​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ​ជា‌និច្ច ទាំង​បង់​អំបិល​ផង ដើម្បី​ឲ្យ​ដឹង​ថា អ្នក​រាល់​គ្នា​គួរ​ឆ្លើយ​ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​ណា។

ចុះ​ចំណង់​បើ​អ្នក​ដែល​ជាន់​ឈ្លី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​ប្រមាថ​ព្រះ‌លោហិត​នៃ​សេចក្ដី​សញ្ញា ដែល​បាន​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​ត្មះ‌តិះ‌ដៀល​ព្រះ‌វិញ្ញាណ​ដ៏​មាន​ព្រះ‌គុណ សូម​អ្នក​រាល់​គ្នា​គិត​មើល៍ តើ​គេ​សម​នឹង​មាន​ទោស​ធ្ងន់​យ៉ាង​ណា​ទៅ​ទៀត?




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម