ក្រោយថ្ងៃសប្ប័ទ គឺពេលទៀបភ្លឺថ្ងៃទីមួយក្នុងសប្ដាហ៍ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀត នាំគ្នាទៅមើលផ្នូរ។
លុះព្រលឹមស្រាង ស្ដេចក៏តើនឡើង ហើយប្រញាប់ប្រញាល់យាងទៅឯរូងសិង្ហ។
ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងម៉ារា ជាម្តាយយ៉ាកុប និងយ៉ូសែប ព្រមទាំងម្តាយរបស់ពួកកូនប្រុសលោកសេបេដេ។
នាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀត ក៏នៅទីនោះ អង្គុយទល់មុខផ្នូរ។
បន្ទាប់មក គេវិលត្រឡប់ទៅវិញ រៀបគ្រឿងក្រអូប និងប្រេងអប់ តែគេឈប់នៅថ្ងៃសប្ប័ទ តាមព្រះឱវាទ។
នៅថ្ងៃទីមួយក្នុងអាទិត្យ ពេលភ្លឺស្រាងៗ គេបានយកគ្រឿងក្រអូប ដែលបានរៀបចំជាស្រេចនោះ នាំគ្នាទៅផ្នូរ មានអ្នកខ្លះទៀតទៅជាមួយដែរ។
ហើយមានស្ត្រីខ្លះ ក្នុងពួកយើងខ្ញុំបាននាំឲ្យឆ្ងល់ដែរ ដោយបានទៅឯផ្នូរពីព្រលឹម