Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ម៉ាថាយ 27:60

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​ដាក់​ព្រះ‌សព​នៅ​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​ផ្នូរ​ដែល​គាត់​បាន​ដាប់​ក្នុង​ថ្ម។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ផ្ទាំង​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឪពុក​របស់​ទូល‌បង្គំ​បាន​ឲ្យ​ទូល‌បង្គំ​ស្បថ​ថា "ពុក​ជិត​ស្លាប់​ហើយ កូន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ក្នុង​ផ្នូរ ដែល​ពុក​បាន​ជីក​សម្រាប់​ពុក​នៅ​ស្រុក​កាណាន"។ ដូច្នេះ ឥឡូវ​នេះ សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​បាន​ឡើង​ទៅ​បញ្ចុះ​សព​ឪពុក​ទូល‌បង្គំ​ផង រួច​ទូល‌បង្គំ​នឹង​វិល​ត្រឡប់​មក​វិញ»។

"អ្នក​មាន​ការ​អ្វី​នៅ​ទី​នេះ? តើ​មាន​ញាតិ‌សន្តាន​ណា​នៅ​ទី​នេះឬ បាន​ជា​អ្នក​ធ្វើ​ម៉ុង​សម្រាប់​ខ្លួន​ដូច្នេះ ដូច​ជា​អ្នក​ណា​ដែល​ធ្វើ​ម៉ុង​សម្រាប់​ខ្លួន​នៅ​លើ​ទី​ខ្ពស់ គឺ​ដាប់​ទី​លំនៅ​សម្រាប់​ខ្លួន​នៅ​ក្នុង​ថ្ម?

គេ​ធ្វើ​កន្លែង​បញ្ចុះ​សាក​សព​របស់​ព្រះ‌អង្គ នៅ​ជា‌មួយ​ពួក​មនុស្ស​អាក្រក់ ហើយ​ផ្នូរ​របស់​ព្រះ‌អង្គ នៅ​ជា‌មួយ​ពួក​អ្នក​មាន ទោះ​បី​ព្រះ‌អង្គ​មិន​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ណា ឬ​បោក​បញ្ឆោត​អ្នក​ណា​នៅ​ក្នុង​ព្រះ‌ឧស្ឋ របស់​ព្រះ‌អង្គ​ក៏​ដោយ។

យ៉ូសែប​បាន​យក​ព្រះ‌សព​មក ហើយ​រុំ​នឹង​ក្រណាត់​ទេស‌ឯក​យ៉ាង​ស្អាត

ដូច្នេះ គេ​ក៏​ទៅ ហើយ​បិទ​ផ្នូរ​ចំណាំ រួច​ដាក់​ទាហាន​ឲ្យ​យាម​ការពារ។

ពេល​នោះ ស្រាប់​តែ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង ដ្បិត​មាន​ទេវតា​មួយ​រូប​របស់​ព្រះ‌អម្ចាស់ ចុះ​ពី​ស្ថាន‌សួគ៌ មក​ប្រមៀល​ថ្ម​ចេញ​ពី​ផ្នូរ ហើយ​អង្គុយ​លើ​ថ្ម​នោះ។

គេ​ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ

ពេល​នោះ ព្រះ‌យេស៊ូវ​រំជួល​ព្រះ‌ហឫ‌ទ័យ​ម្តង​ទៀត រួច​យាង​ទៅ​ឯ​ផ្នូរ។ ផ្នូរ​នោះ​ជា​រូង​ភ្នំ មាន​ថ្ម​មួយ​បិទ​សន្ធប់។

ដូច្នេះ គេ​ក៏​យក​ថ្ម​ចេញ រួច​ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ​ទៅ​លើ ទូល​ថា៖ «ឱ​ព្រះ‌វរបិតា​អើយ ទូល​បង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដែល​ទ្រង់​ព្រះ‌សណ្ដាប់​ទូល​បង្គំ។

មាន​សួនច្បារ​មួយ​នៅ​កន្លែង​ដែល​គេ​ឆ្កាង​ព្រះ‌អង្គ ហើយ​ក្នុង​សួនច្បារ​នោះ មាន​ផ្នូរ​មួយ​ថ្មី ដែល​មិន​ទាន់​ដាក់​សព​ណា​នៅ​ឡើយ។

នៅ​ថ្ងៃ​ទីមួយ​ក្នុង​សប្ដាហ៍​នោះ កាល​នៅ​ងងឹត​នៅ​ឡើយ នាង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា បាន​ទៅ​ឯ​ផ្នូរ​តាំង​ពីព្រលឹម ហើយ​ឃើញ​ថា មាន​គេ​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​រួច​ទៅហើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម