ពួកសង្គ្រាជរើសប្រាក់កាក់នោះ ហើយពោលថា៖ «ប្រាក់កាក់នេះគ្មានច្បាប់នឹងទុកក្នុងហិបតង្វាយទេ ព្រោះជាប្រាក់បង់ថ្លៃឈាម ។»
ដ្បិតយើងគឺព្រះយេហូវ៉ា យើងស្រឡាញ់សេចក្ដីយុត្តិធម៌ យើងស្អប់ការលួចប្លន់ និងអំពើទុច្ចរិត យើងនឹងឲ្យរង្វាន់ដល់អ្នកដោយសេចក្ដីពិត ហើយយើងនឹងតាំងសេចក្ដីសញ្ញា ដ៏នៅអស់កល្បជានិច្ចជាមួយអ្នក។
ឱអ្នកនាំផ្លូវកង្វាក់អើយ! អ្នករាល់គ្នាត្រងយកសុចចេញ តែលេបសត្វអូដ្ឋ!
គាត់ក៏បោះប្រាក់កាក់នោះទៅក្នុងព្រះវិហារ ហើយចេញទៅក្រៅ រួចចងកសម្លាប់ខ្លួន។
ក្រោយពីបានពិគ្រោះគ្នាហើយ គេក៏យកប្រាក់នោះទៅទិញចម្ការរបស់ជាងស្មូន ទុកធ្វើជាកន្លែងបញ្ចុះសពពួកសាសន៍ដទៃ។
តែអ្នករាល់គ្នាថា បើអ្នកណានិយាយទៅឪពុកម្តាយរបស់ខ្លួនថា "អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្តាយ នោះរាប់ជាគ័រប៉ាន់ហើយ" (មានន័យថា តង្វាយថ្វាយដល់ព្រះ)
បន្ទាប់មក គេនាំព្រះយេស៊ូវពីដំណាក់លោកកៃផា ទៅឯបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះព្រលឹមស្រាងហើយ គេមិនបានចូលទៅក្នុងបន្ទាយនោះទេ ក្រែងគេត្រូវសៅហ្មង ហើយមិនអាចបរិភោគបុណ្យរំលងបាន ។
មិនត្រូវយកថ្លៃឈ្នួលពីការធ្វើស្រីពេស្យា ឬប្រាក់ឈ្នួលពីការធ្វើប្រុសពេស្យា មកក្នុងដំណាក់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដើម្បីលាបំណន់អ្វីមួយឡើយ ដ្បិតទាំងពីរមុខនេះ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។