Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ម៉ាថាយ 27:34

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​យក​ស្រា​ទំពាំង​បាយ​ជូរ​លាយ​ជា​មួយ​ទឹក​ប្រមាត់ មក​ថ្វាយ​ព្រះ‌អង្គ​សោយ តែ​ពេល​ព្រះ‌អង្គ​ភ្លក់​មើល ព្រះ‌អង្គ​មិន​ព្រម​សោយ​ទេ។

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ឲ្យ​ថ្នាំ​ពុល​មក​ទូល‌បង្គំ​ជា​អាហារ ហើយ​កាល​ទូល‌បង្គំ​ស្រេក គេ​យក​ទឹក​ខ្មេះ​ឲ្យ​ទូល‌បង្គំ​ផឹក

ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​អង្គុយ​តែ​ស្ងៀម​ដូច្នេះ? ចូរ​មូល​មក យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង ទាំង​ប៉ុន្មាន​ដែល​មាន​កំផែង ហើយ​ភាំង​នៅ​ទី​នោះ​វិញ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ភាំង​ហើយ ក៏​បាន​ឲ្យ​យើង​ផឹក​ទឹក​ពុល​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ។

រំពេច​នោះ​មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ ហើយ​រុំ​នឹង​ដើម​ត្រែង ហុច​ឲ្យ​ព្រះ‌អង្គ​សោយ។

គេ​យក​ស្រា​ទំពាំង​បាយ​ជូរ លាយ​ជា​មួយ​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះ‌អង្គ​សោយ តែ​ព្រះ‌អង្គ​មិន​បាន​សោយ​ទេ។

ដ្បិត​អស់​អ្នក​ដែល​បាន​ភ្លឺ​ម្តង​មក​ហើយ ហើយ​បាន​ភ្លក់​អំណោយ‌ទាន​ពី​ស្ថាន‌សួគ៌ ក៏​មាន​ចំណែក​ជា​មួយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម