ម៉ាថាយ 23:39ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត រហូតទាល់តែអ្នករាល់គ្នានិយាយថា "សូមព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ "»។ សូមមើលជំពូក |
«យើងនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នក ដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះ ដូចជាយំនឹងកូនច្បងរបស់ខ្លួន។