Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ម៉ាថាយ 23:37

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ឱ​យេរូ‌សាឡិម យេរូ‌សាឡិម​ជា​ក្រុង​ដែល​សម្លាប់​ពួក​ហោរា ហើយ​យក​ថ្ម​គប់​ពួក​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក​រក​អ្នក​អើយ! តើ​ប៉ុន្មាន​ដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូន​របស់​អ្នក​មក ដូច​មេ​មាន់​ប្រមូល​កូន​របស់​វា​មក​ជ្រក​ក្រោម​ស្លាប តែ​អ្នក​មិន​ព្រម​ទេ!

សូមមើលជំពូក ចម្លង

46 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ពួក‌គេ​មាន​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ​នឹង​ព្រះ‌អង្គ ពួក‌គេ​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទៅ​ក្រោយ​ខ្នង ហើយ​បាន​សម្លាប់​ពួក​ហោរា​របស់​ព្រះ‌អង្គ ដែលបាន​ទូន្មានឲ្យ​គេ ដោយ​ប្រាថ្នា​ចង់​ឲ្យ​គេ​វិល​មក​រក​ព្រះ‌អង្គ​វិញ ពួក‌គេ​បាននាំ​គ្នា​ប្រមាថ​ព្រះ‌អង្គយ៉ាង​ខ្លាំង។

សូម​ការពារ​រក្សា​ទូល‌បង្គំ​ដូច​ប្រស្រី​ភ្នែក សូម​បាំង​ទូល‌បង្គំ​ក្រោម​ម្លប់ នៃ​ចំអេង​ស្លាប​របស់​ព្រះ‌អង្គ

ឱ​ព្រះ​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ថ្លៃ​វិសេសយ៉ាង​ណា​ហ្ន៎! ពួក​កូន​មនុស្ស​លោក ជ្រក​ក្រោម​ម្លប់​នៃ​ស្លាប​របស់​ព្រះ‌អង្គ។

សូម​អាណិត​មេត្តា​ទូល‌បង្គំ ឱ​ព្រះ‌អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង ដ្បិត​ព្រលឹង​ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្រោម​ម្លប់ នៃ​ស្លាប​របស់​ព្រះ‌អង្គ រហូត​ទាល់​តែ​ព្យុះ​នៃ​សេចក្ដី​អន្តរាយ​ទាំង​នេះ បាន​ទៅបាត់។

ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ជំនួយ​ដល់​ទូល‌បង្គំ ហើយ​នៅ​ក្រោម​ម្លប់នៃ​ស្លាប​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​ច្រៀង​ដោយ​អំណរ។

ព្រះ‌អង្គ​នឹង​ក្រុង​អ្នក​ដោយ​ស្លាប​របស់​ព្រះ‌អង្គ ហើយអ្នក​នឹង​ជ្រក​នៅ​ក្រោម ចំអេង​ស្លាប​របស់​ព្រះ‌អង្គ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ជា​ខែល និង​ជា​អាវ​ក្រោះ។

តើ​គួរ​ឲ្យ​យើង​ធ្វើ​អ្វី​ទៀត​ដល់​ចម្ការ ទំពាំង‌បាយ‌ជូរ​របស់​យើង ដែល​យើង​លះ‌បង់​មិន​បាន​ធ្វើ​នោះ ដូច្នេះ កាល​យើង​ប្រាថ្នា​ឲ្យ​កើត​មាន​ផល​ល្អ ម្តេច​ក៏​ក្លាយ​ទៅ​ជា​មាន​ផ្លែ​ទំពាំង‌បាយ‌ជូរ​ព្រៃ​វិញ?

ពេល​យើង​មក​ដល់ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​មួយ​សោះ? ពេលយើង​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​ឆ្លើយ​តប? តើ​ដៃ​របស់​យើង​រួញ​ខ្លី​ជួយ​លោះ​អ្នក​មិន​បាន​ឬ? តើ​យើង​គ្មាន​អំណាច​នឹង​រំ​ដោះ​ឲ្យ​រួច​ទេ​ឬ? ពេល​ណា​យើងគំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ហើយ​ទន្លេ​ហួត‌ហែង​ដែរ ត្រី​ក៏​ធុំ​ស្អុយ ដោយ​គ្មាន​ទឹក ហើយ​ស្លាប់​ទៅ​ដោយ​ស្រេក។

ការ​ដែល​យើង​បាន​វាយ​ផ្ចាល​ពួក​កូន​ចៅ​អ្នក នោះ​ជា​ឥត​អំពើ​ទេ វា​មិន​ព្រម​រាង​ចាល​ឡើយ គឺ​ជា​ដាវ​របស់​ខ្លួន​អ្នក​រាល់​គ្នា ដែល​បាន​ត្របាក់​លេប​ពួក​ហោរា​របស់​អ្នក ដូច​ជា​សិង្ហ​ដែល​ហែក​បំផ្លាញ​វិញ។

អ្នក​ទាំង​នោះ​ក៏​នាំ​អ៊ូរីយ៉ា ពី​ស្រុក​អេស៊ីព្ទ​មក​ថ្វាយ​ព្រះបាទ​យេហូ‌យ៉ាគីម ហើយ​ទ្រង់​ក៏​សម្លាប់​គាត់​ដោយ​ដាវ ព្រម​ទាំង​បោះ​សាសព​ទៅ​ក្នុង​ផ្នូររបស់​មនុស្ស​ធម្មតា​ទៅ។

ទី​ក្រុង​នេះ​ជា​ទី​អុច‌អាល ឲ្យ​យើង​មាន​សេចក្ដី​ក្រោធ និង​ឃោរ‌ឃៅ ចាប់​តាំង​ពី​គ្រា​ដែល​គេ​សង់​ឡើង ដរាប​ដល់​សព្វ​ថ្ងៃ បាន​ជា​គួរ​ឲ្យ​យើង​បំបាត់​ចេញ​ពី​មុខ​យើង​ទៅ

យើង​ក៏​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​មក​ឯ​អ្នក​ដែរ ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​ចាត់​គេ ឲ្យ​ប្រាប់​ថា ចូរ​អ្នក​ទាំង​អស់​គ្នា​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ឥឡូវ ហើយ​កែ​កិរិយា​របស់​អ្នក កុំ​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ឡើយ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​នៅ​ជាប់​ក្នុង​ស្រុក ដែល​យើង​បាន​ឲ្យ​ដល់​អ្នក និង​បុព្វ‌បុរស​អ្នក តែ​អ្នក​រាល់​គ្នា​មិន​បាន​ផ្ទៀង​ត្រចៀក ឬ​ស្តាប់​តាម​យើង​សោះ។

រួច​ស្ដេច​បង្គាប់​យេរ៉ា‌ម្អែល ជា​កូន​ហាម៉ាលេក និង​សេរ៉ាយ៉ា​ជា​កូន​អាសរាល ហើយ​សេលេមា ជា​កូន​អាប់ឌាល ឲ្យ​ទៅ​ចាប់​ស្មៀន​បារូក និង​ហោរា​យេរេមា​មក តែ​ព្រះ‌យេហូវ៉ា​បាន​លាក់​លោក​ទុក។

ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​លាង​ចិត្ត​អ្នក​ឲ្យ​ជ្រះ​ចេញ​ពី​អំពើ​ទុច្ចរិត ដើម្បី​ឲ្យ​អ្នក​បាន​សង្គ្រោះ តើ​គំនិត​អាក្រក់​នឹង​ចេះ​តែ​នៅ​ជាប់​ក្នុង​ចិត្ត​ខ្លួន ដល់​កាល​ណា​ទៀត។

ប៉ុន្តែ យើង​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា គឺ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ចាត់​គេ​ផង ដោយ​ពាក្យ​ថា "ឱ​សូម​កុំ​ធ្វើ​ការ​គួរ​ខ្ពើម ដែល​យើង​ស្អប់​នេះ​ឡើយ"។

ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ឲ្យ​អ្នក​រាង​ចាល ក្រែង​ព្រលឹង​យើង​ព្រាត់​ចេញ​ពី​អ្នក ក្រែង​លោ​យើង​បំផ្លាញ​អ្នក ឲ្យ​ទៅ​ជា​ស្រុក​ចោល​ស្ងាត់​ទទេ។

ប៉ុន្ដែ យើង កាន់​តែ​ហៅ​គេ​យ៉ាង​ណា គេ​ក៏​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​យើង យ៉ាង​នេះ​ដែរ។ គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា​ដល់​អស់​ទាំង​ព្រះ​បាល ហើយ​ដុត​កំញាន​ថ្វាយ​ដល់​រូបឆ្លាក់។

ប្រជា‌រាស្ត្រ​របស់​យើង ចេះ​តែ​ចង់​បោះ​បង់​ចោល​យើង គេ​ហៅ​យើង​ថា​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត តែ​គេ​មិន​បាន​លើក​តម្កើង​យើង​ជា​ពិត​ទេ។

វេទនា​ដល់​គេ​ហើយ ដ្បិត​គេ​បាន​ងាក​ចេញ​ពី​យើង! អន្ត‌រាយ​ដល់​គេ​ហើយ ដ្បិត​គេ​បាន​បះ​បោរ​ប្រឆាំង​នឹង​យើង! ទោះ​បើ​យើង​ចង់​លោះ​គេ​ក៏​ដោយ ក៏​គេ​ចេះ​តែ​និយាយ​កុហក​ទាស់​នឹង​យើង​ដែរ។

កុំ​ប្រព្រឹត្ត​ដូច​ជា​បុព្វ‌បុរស​របស់​ឯង​រាល់​គ្នា ដែល​ពួក​ហោរា​ពី​ដើម​បាន​ស្រែក​ប្រាប់​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​វិល​ត្រឡប់​ពី​ផ្លូវ​អាក្រក់ និង​ពី​ការប្រព្រឹត្ដ​អាក្រក់​របស់​ឯង​រាល់​គ្នា​មក​វិញ​ឥឡូវ តែ​គេ​មិន​បាន​ឮ ឬ​ស្តាប់​តាម​យើង​ទេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ទ្រង់​បាន​ចាត់​ពួក​រាជ​បម្រើ​ឲ្យ​ទៅ​ហៅ​ពួក​ភ្ញៀវ ដែល​ទ្រង់​បាន​អញ្ជើញ​មក​ក្នុង​ពិធី​មង្គលការ​នោះ ប៉ុន្តែ គេ​មិន​ព្រម​មក​ទេ។

រីឯ​អ្នក​ដទៃ​ទៀត ចាប់​ពួក​រាជ​បម្រើ​ទាំង​នោះ​វាយ​ធ្វើ​បាប ហើយ​សម្លាប់​ពួក​គេ​ចោល។

ដោយ​ពោល​ថា "ប្រសិន‌បើ​យើង​បាន​រស់​នៅ​ជំនាន់​បុព្វ‌បុរស​របស់​យើង នោះ​យើង​មិន​បាន​រួម​គំនិត​ជា​មួយ​ពួក​គាត់ ដើម្បី​កម្ចាយ​ឈាម​ពួក​ហោរា​ទេ"។

ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​ដោយ​ខ្លួន​ឯង​ថា អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ហោរា​ទាំង​នោះ។

ចូរ​អរ​សប្បាយ ហើយ​រីក‌រាយ​ឡើង ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន‌សួគ៌ ព្រោះ​ពួក​ហោរា​ដែល​នៅ​មុន​អ្នក​រាល់​គ្នា​ក៏​ត្រូវ​គេ​បៀតបៀន​ដូច្នោះ​ដែរ»។

ដូច្នេះ គាត់​ក៏​ខឹង មិន​ព្រម​ចូល​ផ្ទះ​ទេ ហើយ​ឪពុក​ចេញ​មក​អង្វរ​គាត់។

គេ​បាន​សម្លាប់​ព្រះ‌អម្ចាស់‌យេស៊ូវ និង​ពួក​ហោរា ព្រម​ទាំង​បណ្តេញពួក​យើង​ទៀត​ផង។ អ្នក​ទាំង​នោះ​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​ទេ ហើយ​គេ​ទាស់​ទទឹង​នឹង​មនុស្ស​ទាំង​អស់

ខ្ញុំ​ក៏​ឃើញ​ស្ត្រី​នោះ​ស្រវឹង​ដោយ​ឈាម​របស់​ពួក​បរិសុទ្ធ និង​ឈាម​អ្នក​ដែល​ធ្វើ​បន្ទាល់​របស់​ព្រះ‌យេ‌ស៊ូវ។ ពេល​ខ្ញុំ​ឃើញ​ស្ត្រី​នោះ ខ្ញុំ​មាន​សេចក្ដី​អស្ចារ្យ​យ៉ាង​ខ្លាំង។

សូម​ព្រះ‌យេហូវ៉ា​ប្រទាន​រង្វាន់​ដល់​នាង ហើយ​ឲ្យ​នាង​បាន​ទទួល​បំណាច់​ដ៏​ពោរ‌ពេញ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​នាង​បាន​មក​ជ្រក​ក្រោម​ស្លាប​ព្រះ‌អង្គ​ចុះ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម