Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ម៉ាថាយ 23:18

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​អ្នក​រាល់​គ្នា​ថា "បើ​អ្នក​ណា​ស្បថ​នឹង​អាសនា នោះ​មិន​ជាប់​សម្បថ​អ្វី​ទេ តែ​បើ​អ្នក​ណា​ស្បថ​នឹង​តង្វាយ​នៅ​លើ​អាសនា អ្នក​នោះ​ជាប់​សម្បថ​របស់​ខ្លួន​ហើយ"។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​អ្នក​ណា​ធ្វើ​បាប​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន ហើយ​គេ​ឲ្យ​អ្នក​នោះ​ស្បថ រួច​អ្នក​នោះ​មក​ស្បថ​នៅ​មុខ​អាស‌នា​របស់​ព្រះ‌អង្គ​ក្នុង​ព្រះ‌វិហារ​នេះ

ពេល​បុរស​ណា​ម្នាក់​បន់​ព្រះ‌យេហូវ៉ា ឬ​ស្បថ​សន្យា​ភ្ជាប់​ខ្លួន​ដោយ​សម្បថ​ណា​មួយ អ្នក​នោះ​មិន​ត្រូវ​ក្បត់​ពាក្យ​ខ្លួន​ឡើយ គឺ​ត្រូវ​ធ្វើ​តាម​គ្រប់​ទាំង​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​ខ្លួន។

វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ថា "បើ​អ្នក​ណា​ស្បថ​នឹង​ព្រះ‌វិហារ នោះ​មិន​ជាប់​សម្បថ​អ្វី​ទេ តែ​បើ​អ្នក​ណា​ស្បថ​នឹង​មាស​របស់​ព្រះ‌វិហារ អ្នក​នោះ​ជាប់​សម្បថ​របស់​ខ្លួន​ហើយ"។

ឱ​មនុស្ស​ល្ងង់​កង្វាក់​អើយ! តើ​របស់​ណា​ធំ​ជាង មាស ឬ​ព្រះ‌វិហារ​ដែល​ធ្វើ​ឲ្យ​មាស​នោះ​បរិសុទ្ធ?

ឱ​មនុស្ស​កង្វាក់​អើយ! តើ​របស់​ណា​ធំ​ជាង​តង្វាយ ឬ​អាសនា​ដែល​ធ្វើ​ឲ្យ​តង្វាយ​នោះ​បរិសុទ្ធ?

តែ​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​និយាយ​ទៅ​ឪពុក‌ម្តាយ​របស់​ខ្លួន​ថា "អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្តាយ នោះ​រាប់​ជា​គ័រ‌ប៉ាន់​ហើយ" (មាន​ន័យ​ថា តង្វាយ​ថ្វាយ​ដល់​ព្រះ)

ខ្ញុំ​សូមធ្វើ​បន្ទាល់​ម្តង​ទៀត​ប្រាប់​អស់​អ្នក​ដែល​ទទួល​ពិធីកាត់​ស្បែក​ថា អ្នក​នោះ​មាន​កាតព្វកិច្ចតម្រូវ​ឲ្យ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​គ្រប់​ជំពូក។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម