Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ម៉ាថាយ 16:14

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ទូល​ឆ្លើយ​ថា៖ «ខ្លះ​ថា​ជា​លោក​យ៉ូហាន-បាទីស្ទ ខ្លះ​ទៀត​ថា​ជា​លោក​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​លោក​យេរេមា ឬ​ហោរា​ណា​ម្នាក់»។

សូមមើលជំពូក ចម្លង

14 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ពាក្យ​របស់​ហោរា​យេរេមា ជា​កូន​ហ៊ីល‌គីយ៉ា គឺ​ជា​ម្នាក់​ក្នុង​ពួក​សង្ឃ ដែល​នៅ​ក្រុង​អាណាថោត ក្នុង​ស្រុក​បេនយ៉ាមីន

មើល៍! មុន​ដែល​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌យេហូវ៉ា​មក​ដល់ យើង​នឹង​ចាត់​អេលីយ៉ា​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា

ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មន្ត្រី​ថា៖ «នេះ​ច្បាស់​ជា​យ៉ូហាន-បាទីស្ទ ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បាន​ជា​គាត់​មាន​អំណាច​ធ្វើ​ការ​អស្ចារ្យ​ដូច្នេះ»។

ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ ថា​ខ្ញុំ​ជា​អ្នក​ណា​ដែរ?»

ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​និយាយ​ថា លោក​អេលីយ៉ា​ត្រូវ​មក​មុន​ដូច្នេះ?»

នៅ​គ្រា​នោះ លោក​យ៉ូហាន-បាទីស្ទ​បាន​លេច​មក​នៅ​ទី​រហោ‌ស្ថាន​ស្រុក​យូដា ប្រកាស​ថា៖

ប៉ុន្តែ អ្នក​ខ្លះ​និយាយ​ថា៖ «លោក​អេលី‌យ៉ា» ខ្លះ​ទៀត​ថា៖ «ជា​ហោរា ដូច​ជា​ហោរា​ឯ​ទៀតៗ​ពី​ជំនាន់​ដើម​ដែរ»។

គេ​ទូល​ឆ្លើយ​ទៅ​ព្រះ‌អង្គ​ថា៖ «ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលី‌យ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ»។

ខ្លះ​ថា លោក​អេលីយ៉ា​បាន​លេច​មក​ហើយ ខ្លះ​ទៀត​ថា មាន​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ​បាន​រស់​ឡើង​វិញ។

គេ​សួរ​លោក​ថា៖ «ចុះ​លោក​ជា​អ្នក​ណា? ជា​លោក​អេលី‌យ៉ា​ឬ?» លោក​ឆ្លើយ​ថា៖ «មិន​មែន​ទេ» តើ​លោក​ជា​ហោរា​នោះ​ឬ? លោក​ឆ្លើយ​ថា៖ «ទេ»។

បណ្តាជន​ជា​ច្រើន​ក៏​ខ្សឹប‌ខ្សៀវ​ពី​ព្រះ‌អង្គ ខ្លះ​ថា «លោក​ជា​មនុស្ស​ល្អ» ខ្លះ​ទៀត​ថា «ទេ អ្នក​នោះ​ជា​អ្នក​បញ្ឆោត​ប្រជា‌ជន​ទេ​តើ!»។

គេ​ក៏​សួរ​មនុស្ស​ខ្វាក់​ម្តង​ទៀត​ថា៖ «តើ​អ្នក​ថា មនុស្ស​ដែល​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នកបាន​ភ្លឺ​នោះ ជា​នរណា?» គាត់​ឆ្លើយ​ថា៖ «លោក​ជា​ហោរា»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម