Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ម៉ាថាយ 14:25

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​យាម​ទី​បួន យប់​នោះ ព្រះ‌អង្គ​បាន​យាង​លើ​ទឹក​សមុទ្រ សំដៅ​ទៅ​រក​ពួក​សិស្ស។

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ព្រះ‌អង្គ​តែ​មួយ​អង្គ​ឯង​ដែល​លាត​ត្រដាង​មេឃ ហើយ​យាង​ទៅ​លើ​រលក​សមុទ្រ

ព្រះ‌អង្គ​ចាក់ធ្នឹម​ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ លើ​ជលសា ព្រះ‌អង្គ​យក​ពពក​ធ្វើ​ជា​រាជ​រថ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​យាង​លើ​ស្លាប​នៃ​ខ្យល់

ប៉ុន្តែ ចូរ​យល់​សេចក្តី​នេះ​ចុះ បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ថា ចោរ​នឹង​ចូល​មក​នៅ​យាម​ណា​មួយ នោះ​គាត់​មុខ​ជា​នៅ​ចាំ​យាម​មិន​ឲ្យ​ចោរ​ទម្លុះ​ចូល​ផ្ទះ​គាត់​បាន​ឡើយ។

ដូច្នេះ ចូរ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ម្ចាស់​ផ្ទះ​នឹង​មក​នៅ​វេលា​ណា​ទេ មិន​ដឹង​ជា​ល្ងាច កណ្តាល​អធ្រាត្រ ពេល​មាន់​រងាវ ឬ​ពេល​ព្រលឹម​នោះ​ឡើយ

ពេល​ព្រះ‌អង្គ​ទត​ឃើញ​ពួក​សិស្ស​ចែវ​ទូក​បញ្ច្រាស​ខ្យល់​យ៉ាង​លំបាក ព្រះ‌អង្គ​ក៏​យាង​លើ​ទឹក ឆ្ពោះ​ទៅ​រក​ពួក​គេ​នៅ​ពេល​ប្រហែល​យាម​បួន​យប់។ ព្រះ‌អង្គ​ចង់​យាង​បង្ហួស​ពួក​គេ។

បើ​លោក​មក​ដល់​ក្នុង​យាម​ទី​ពីរ ឬ​យាម​ទី​បី ហើយ​ឃើញ​គេ​នៅ​រង់​ចាំ​ដូច្នេះ បាវ​បម្រើ​នោះ​មាន​ពរ​ហើយ។

ពេល​គេ​ចែវ​ទៅ​ប្រហែល​ជា​ប្រាំ ឬ​ប្រាំ‌មួយ​គី‌ឡូ‌ម៉ែត្រ ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូវ​កំពុង​យាង​លើ​សមុទ្រ​មក​ជិត​ទូក ហើយ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

លោក​កាន់​ក្រាំង​មួយ​តូច​បើក​នៅ​នឹង​ដៃ លោក​ឈាន​ជើង​ស្តាំ​ទៅ​លើ​សមុទ្រ ហើយ​ជើង​ឆ្វេង​ទៅ​លើ​ដី​គោក

ពេល​នោះ ទេវតា​ដែល​ខ្ញុំ​ឃើញ​ឈរ​លើ​សមុទ្រ និង​លើ​ដី​គោក​នោះ ក៏​លើក​ដៃ​ស្តាំ​ទៅ​លើ​មេឃ

បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​ពី​លើ​មេឃ​និយាយ​មក​ខ្ញុំ​ម្តង​ទៀត​ថា៖ «ចូរ​ទៅ​យក​ក្រាំង​ដែល​បើក​ស្រាប់​នៅ​នឹង​ដៃ​ទេវតា​ដែល​ឈរ​លើ​សមុទ្រ និង​លើ​ដី​គោក​នោះ​មក»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម