ហើយយកក្បាលរបស់លោកដាក់លើថាសមកឲ្យនាង រួចនាងយកទៅថ្វាយដល់មាតា។
កំហឹងរបស់គេត្រូវបណ្ដាសាហើយ ដ្បិតវាសាហាវពេក ហើយអំពើឃោរឃៅរបស់គេ នោះគ្មានមេត្តាឡើយ ពុកនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយកម្ចាត់កម្ចាយគេ នៅក្នុងពួកអ៊ីស្រាអែល។
សេចក្ដីឃោរឃៅ ជាសេចក្ដីដែលសាហាវណាស់ ហើយសេចក្ដីកំហឹងក៏ខ្លាំងក្លាដែរ តែឯសេចក្ដីប្រចណ្ឌ តើអ្នកណានឹងទប់ទល់បាន។
ពួកមនុស្សដែលកម្ចាយឈាម នោះរមែងតែស្អប់ដល់មនុស្សត្រឹមត្រូវ តែមនុស្សទៀងត្រង់រកជួយសង្គ្រោះ ព្រលឹងអ្នកនោះវិញ។
ឯភ្នែក និងចិត្តរបស់អ្នក រកតែបំពេញសេចក្ដីលោភរបស់អ្នក ក៏កម្ចាយឈាមរបស់មនុស្សដែលឥតមានទោស ព្រមទាំងជិះជាន់ និងប្រព្រឹត្តសេចក្ដីច្រឡោតប៉ុណ្ណោះ។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ព្រះអង្គស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងនឹងត្រៀមអ្នកទុកដល់គ្រាខ្ចាយឈាម ហើយឈាមនឹងដេញតាមអ្នក ដោយព្រោះអ្នកមិនបានស្អប់ឈាមទេ នោះឈាមនឹងដេញតាមអ្នកជាពិត។
ដោយចាត់គេឲ្យទៅកាត់ក្បាលលោកយ៉ូហាននៅក្នុងគុក
ពួកសិស្សរបស់លោកយ៉ូហានបាននាំគ្នាមកយកសពទៅបញ្ចុះ ហើយក៏យកដំណឹងនេះទៅទូលថ្វាយព្រះយេស៊ូវ។
នាងបានទូលទៅស្ដេច តាមពាក្យបញ្ចេះពីមាតារបស់នាងថា៖ «សូមទ្រង់ប្រទានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់នៅទីនេះ»។
ដ្បិតគេបានកម្ចាយឈាមពួកបរិសុទ្ធ និងពួកហោរា ហើយព្រះអង្គឲ្យគេផឹកឈាមដូច្នេះ គឺគេសមនឹងទទួលហើយ!»។
ខ្ញុំក៏ឃើញស្ត្រីនោះស្រវឹងដោយឈាមរបស់ពួកបរិសុទ្ធ និងឈាមអ្នកដែលធ្វើបន្ទាល់របស់ព្រះយេស៊ូវ។ ពេលខ្ញុំឃើញស្ត្រីនោះ ខ្ញុំមានសេចក្ដីអស្ចារ្យយ៉ាងខ្លាំង។