Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ម៉ាថាយ 12:48

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​អ្នក​នោះ​ថា៖ «តើ​អ្នក​ណា​ជា​ម្តាយ​ខ្ញុំ ហើយ​អ្នក​ណា​ជា​ប្អូន​ខ្ញុំ?»

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ស្រឡាញ់​ឪពុក ឬ​ម្តាយ ជាង​ស្រឡាញ់​ខ្ញុំ មិន​ស័ក្តិសម​នឹង​ខ្ញុំ​ឡើយ ហើយ​អ្នក​ណា​ស្រឡាញ់​កូន​ប្រុស ឬ​កូន​ស្រី ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​ស័ក្ដិ‌សម​នឹង​ខ្ញុំ​ដែរ។

មាន​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ ម្តាយ និង​ប្អូនៗ​របស់​លោក​កំពុង​ឈរ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​លោក»។

រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ទាំង​ចង្អុល​ទៅ​ពួក​សិស្ស​ព្រះ‌អង្គ​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្តាយ និង​ជា​ប្អូន​របស់​ខ្ញុំ

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​លោក​ឪពុក​អ្នក​ម្តាយ​រក​កូន​ធ្វើ​អ្វី? តើ​មិន​ជ្រាប​ថា កូន​ត្រូវ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌វរបិតា​កូន​ទេ​ឬ?»

ព្រះ‌យេស៊ូវ​មាន​វ័យ​ចម្រើន​ឡើង ទាំង​ប្រាជ្ញា និង​កេរ្តិ៍​ឈ្មោះ ហើយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង​ទាំង​ពួង។

ដូច្នេះ ពី​ពេល​នេះ​តទៅ យើង​ឈប់​ស្គាល់​អ្នក​ណា​ម្នាក់​តាម​បែប​សាច់​ឈាម​ទៀត​ហើយ ទោះ​ជា​យើង​ធ្លាប់​ស្គាល់​ព្រះ‌គ្រីស្ទ​តាម​បែប​សាច់​ឈាមក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​ព្រះ‌អង្គ​តាម​បែប​នោះ​ទៀត​ទេ។

គេ​បាន​និយាយ​ពី​ឪពុក​ម្តាយ​របស់​គេ​ថា "ខ្ញុំ​មិន​បាន​ឃើញ​គាត់​ទេ" គេ​មិន​បាន​ទទួល​ស្គាល់​ពួក​បង​ប្អូន​របស់​ខ្លួន ក៏​មិន​រវល់​នឹង​កូនរបស់​ខ្លួន​ដែរ។ ដ្បិត​គេ​បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ហើយ​បាន​រក្សា​សេចក្ដី‌សញ្ញា​របស់​ព្រះ‌អង្គ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម