ម៉ាថាយ 12:29ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦តើធ្វើដូចម្តេចឲ្យគេចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់អ្នកនោះបាន? លុះត្រាតែចងអ្នកខ្លាំងនោះជាមុនសិន នោះទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះរបស់គាត់បាន។ សូមមើលជំពូក |
ហេតុនោះ យើងនឹងឲ្យព្រះអង្គមានចំណែកជាមួយពួកអ្នកធំ ហើយព្រះអង្គនឹងចែករបឹបជាមួយពួកអ្នកខ្លាំងពូកែ ព្រោះព្រះអង្គបានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ គេបានរាប់ព្រះអង្គទុកជាអ្នកទទឹងច្បាប់ ប៉ុន្តែ ព្រះអង្គបានទទួលរងទោស នៃអំពើបាបរបស់មនុស្សជាច្រើន ហើយបានអង្វរជំនួសមនុស្សដែលទទឹងច្បាប់វិញ។