ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានចៀមតែមួយ ហើយចៀមនោះធ្លាក់រណ្តៅនៅថ្ងៃសប្ប័ទ តើអ្នកនោះមិនចាប់ស្រង់វាចេញពីរណ្ដៅទេឬ?
នៅវេលានោះ ព្រះយេស៊ូវយាងកាត់ស្រែនៅថ្ងៃសប្ប័ទ ពួកសិស្សរបស់ព្រះអង្គឃ្លាន ហើយគេចាប់ផ្ដើមបូតគួរស្រូវបរិភោគ។
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានកូនប្រុស ឬគោ ធ្លាក់ចុះក្នុងរណ្តៅនៅថ្ងៃសប្ប័ទ តើអ្នកមិនស្រង់វាចេញភ្លាមៗនៅពេលនោះទេឬ?»
ប្រសិនបើអ្នកឃើញលា ឬគោរបស់បងប្អូនដែលដួលតាមផ្លូវ មិនត្រូវធ្វើពើដូចជាមិនឃើញនោះឡើយ គឺត្រូវជួយគាត់លើកសត្វនោះឡើង។