អូសៀសបង្កើតយ៉ូថាម យ៉ូថាមបង្កើតអេហាស អេហាសបង្កើតអេសេគាស
នៅឆ្នាំទីពីរ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា ស្តេចអ៊ីស្រាអែល នោះយ៉ូថាមជាបុត្រអ័សារា ស្តេចយូដា ក៏ឡើងសោយរាជ្យ។
អ័សារាក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ព្រះអង្គ ហើយគេបញ្ចុះសពនៅក្រុងដាវីឌជាមួយបុព្វបុរសរបស់ទ្រង់ រួចយ៉ូថាមជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ព្រះបាទអូសៀសមានរោគឃ្លង់រហូតដល់ថ្ងៃសុគត ក៏គង់នៅក្នុងរោងដាច់ពីគេ ដោយព្រោះកើតឃ្លង់ ដ្បិតទ្រង់បានត្រូវកាត់ចេញពីព្រះវិហារព្រះយេហូវ៉ា រួចយ៉ូថាម ជាបុត្រាក៏ត្រួតលើព្រះរាជវាំង ព្រមទាំងជំនុំជម្រះពួកអ្នកស្រុកផង។
កាលព្រះបាទយ៉ូថាមឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំព្រះវស្សាហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់ប្រាំមួយឆ្នាំ មាតាទ្រង់ព្រះនាមថាយេរូសា ជាបុត្រីសាដុក។
អេសេគាសបង្កើតម៉ាណាសេ ម៉ាណាសេបង្កើតអាំម៉ូន អាំម៉ូនបង្កើតយ៉ូសៀស
អេសាបង្កើតយេហូសាផាត យេហូសាផាតបង្កើតយ៉ូរ៉ាម យ៉ូរ៉ាមបង្កើតអូសៀស