ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «ដោយសារពាក្យនេះ ចូរនាងទៅចុះ អារក្សបានចេញពីកូនស្រីនាងហើយ»។
ដ្បិតរបស់ទាំងនេះ គឺដៃយើងដែលបានបង្កើតមក គឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ប៉ុន្តែ យើងនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ គឺចំពោះអ្នកណាដែលក្រលំបាក និងមានចិត្តខ្ទេចខ្ទាំ ជាអ្នកញាប់ញ័រ ដោយឮពាក្យរបស់យើង។
«មានពរហើយ អស់អ្នកដែលមាន សេចក្តីកម្សត់ខាងវិញ្ញាណ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់អ្នកទាំងនោះ។
នាងទូលឆ្លើយថា៖ «មែនហើយ ព្រះអម្ចាស់ សូម្បីតែឆ្កែនៅក្រោមតុក៏ស៊ីកម្ទេចអាហារដែលជ្រុះពីកូននោះមកដែរ»។
នាងក៏ត្រឡប់ទៅផ្ទះវិញ ឃើញក្មេងនោះដេកនៅលើគ្រែ ដ្បិតអារក្សបានចេញបាត់ហើយ។
អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះមកពីអារក្ស ដ្បិតអារក្សបានធ្វើបាបចាប់តាំងពីដើមរៀងមក។ ដោយហេតុនេះហើយបានជាព្រះរាជបុត្រារបស់ព្រះបានលេចមក គឺដើម្បីបំផ្លាញកិច្ចការរបស់អារក្ស។