ព្រះអង្គហាមមិនឲ្យគេយកអ្វីសម្រាប់តាមផ្លូវឡើយ លើកលែងតែដំបងមួយប៉ុណ្ណោះ គឺមិនឲ្យយកនំបុ័ង ថង់យាម ឬយកប្រាក់ដាក់ក្នុងខ្សែក្រវាត់ទៅជាមួយឡើយ
គឺពាក់បានតែស្បែកជើង ហើយមិនត្រូវពាក់អាវពីរឡើយ។
កុំយកកាបូប ថង់យាម ឬស្បែកជើងឡើយ ក៏កុំគំនាប់អ្នកណាតាមផ្លូវដែរ។
ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «កាលខ្ញុំចាត់អ្នករាល់គ្នា ឲ្យទៅដោយគ្មានកាបូប គ្មានថង់យាម និងគ្មានស្បែកជើង តើមានខ្វះអ្វីទេ?» គេទូលឆ្លើយថា៖ «គ្មានខ្វះអ្វីទេ»។
ព្រះអង្គមានព្រះបន្ទូលប្រាប់ថា៖ «កុំយកអ្វីទៅតាមផ្លូវឡើយ ទោះជាដំបង ថង់យាម នំបុ័ង ឬប្រាក់ក្តី ក៏កុំឲ្យមានអាវពីរដែរ។