Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ម៉ាកុស 6:26

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ​យ៉ាង​ខ្លាំង តែ​ដោយ​ព្រោះ​សម្បថ​របស់​ព្រះ‌អង្គ និង​ពួក​ភ្ញៀវ​ដែល​រួម​តុ​ជា​មួយ ទ្រង់​ក៏​មិន​ចង់​ប្រ‌កែក​នឹង​នាង។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ពី​នោះ​មក ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​យ៉ូអាប់​ថា៖ «មើល៍ ការ​នេះ​យើង​បាន​អនុញ្ញាត​ហើយ ដូច្នេះ ចូរ​ទៅ​នាំ​អាប់សា‌ឡុម ជា​កូន​ប្រុស​យើង មក​វិញ​ចុះ»។

កាល​ស្តេច​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ព្រួយ​ព្រះ​ហឫ​ទ័យ​ជា​ខ្លាំង ហើយ​ទ្រង់​គិត​រិះ​រកវិធី​ដើម្បី​រំ​ដោះ​ដានី‌យ៉ែល។ ស្ដេច​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​លោក រហូត​ដល់​ថ្ងៃ​លិច។

ស្តេច​ព្រួយ​ព្រះ‌ហឫ‌ទ័យ តែ​ដោយ​ព្រោះ​សម្បថ និង​ពួក​ភ្ញៀវ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ធ្វើ​តាម​សំណូម​របស់​នាង

នាង​ក៏​ប្រញាប់​ប្រញាល់​ចូល​ទៅ​គាល់​ស្តេច​ភ្លាម ហើយ​ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ចង់​ឲ្យ​ព្រះ‌អង្គ​ប្រទាន​ក្បាល​របស់​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​ឲ្យ​ខ្ញុំ​ម្ចាស់​ឥឡូវ​នេះ!»

ស្តេច​ក៏​ចាត់​ពេជ្ឈ‌ឃាដ​ម្នាក់​ទៅ​ភា្លម ដោយ​បញ្ជា​ឲ្យ​យក​ក្បាល​លោក​យ៉ូហាន​មក។ អ្នក​នោះ​ក៏​ចេញ​ទៅ ហើយ​កាត់​ក្បាល​លោក​នៅ​ក្នុង​គុក




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម