ព្រះអង្គមានព្រះបន្ទូលតបថា៖ «តើអ្នកណាជាម្តាយ និងជាបងប្អូនរបស់ខ្ញុំ?»
កាលក្រុមគ្រួសាររបស់ព្រះអង្គឮដូច្នេះ គេក៏ចេញទៅដើម្បីឃាត់ព្រះអង្គ ដ្បិតគេថា ព្រះអង្គវង្វេងស្មារតី។
បណ្ដាជនដែលអង្គុយនៅជុំវិញព្រះអង្គ គេទូលព្រះអង្គថា៖ «មើល៍ ម្តាយ និងបងប្អូនរបស់លោកគ្រូ មករកលោកគ្រូនៅខាងក្រៅ!»។
ព្រះអង្គទតទៅអស់អ្នកដែលអង្គុយនៅជុំវិញព្រះអង្គ រួចមានព្រះបន្ទូលថា៖ «អ្នកទាំងនេះហើយជាម្តាយ និងបងប្អូនរបស់ខ្ញុំ!
តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារា ហើយជាបងយ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូន ហើយប្អូនស្រីគាត់ទាំងប៉ុន្មាន តើមិននៅទីនេះជាមួយយើងទេឬ?» អ្នកទាំងនោះក៏ទាស់ចិត្តនឹងព្រះអង្គ។
ព្រះអង្គមានព្រះបន្ទូលតបថា៖ «តើលោកឪពុកអ្នកម្តាយរកកូនធ្វើអ្វី? តើមិនជ្រាបថា កូនត្រូវនៅក្នុងព្រះដំណាក់របស់ព្រះវរបិតាកូនទេឬ?»
ព្រះយេស៊ូវមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ តើការនោះអំពល់អ្វីដល់យើង? ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ»។
ដូច្នេះ ពីពេលនេះតទៅ យើងឈប់ស្គាល់អ្នកណាម្នាក់តាមបែបសាច់ឈាមទៀតហើយ ទោះជាយើងធ្លាប់ស្គាល់ព្រះគ្រីស្ទតាមបែបសាច់ឈាមក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាមបែបនោះទៀតទេ។
គេបាននិយាយពីឪពុកម្តាយរបស់គេថា "ខ្ញុំមិនបានឃើញគាត់ទេ" គេមិនបានទទួលស្គាល់ពួកបងប្អូនរបស់ខ្លួន ក៏មិនរវល់នឹងកូនរបស់ខ្លួនដែរ។ ដ្បិតគេបានកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ ហើយបានរក្សាសេចក្ដីសញ្ញារបស់ព្រះអង្គ។