ដោយព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា អ្នកដែលមានជំងឺទាំងប៉ុន្មានខំប្រឹងសម្រុកចូល ដើម្បីពាល់ព្រះអង្គ។
ប៉ុន្ដែ ព្រះយេហូវ៉ាបានធ្វើឲ្យផារ៉ោន និងពួករាជដំណាក់ ជួបនឹងគ្រោះកាចជាខ្លាំង ព្រោះតែលោកស្រីសារ៉ាយ ជាប្រពន្ធរបស់លោកអាប់រ៉ាម។
ប៉ុន្តែ កាលសាច់នោះកំពុងនៅជាប់នឹងធ្មេញ មិនទាន់ទំពារនៅឡើយ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងប្រជាជន ហើយព្រះអង្គវាយប្រជាជននោះដោយគ្រោះកាចមួយយ៉ាងធំ។
កាលព្រះយេស៊ូវជ្រាបពីការនោះ ទ្រង់ក៏យាងថយពីទីនោះ ហើយមានមហាជនជាច្រើនដើរតាមព្រះអង្គ។ ព្រះអង្គប្រោសគេគ្រប់គ្នាឲ្យបានជា
ពេលព្រះអង្គយាងឡើងពីទូក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ហើយទ្រង់ក៏ប្រោសអ្នកជំងឺក្នុងចំណោមពួកគេឲ្យបានជា។
រួចអង្វរព្រះអង្គ សូមឲ្យគ្រាន់តែអ្នកទាំងនោះបានពាល់ជាយព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ។ អស់អ្នកដែលបានពាល់ទាំងប៉ុន្មាន បានជាសះស្បើយ គ្រប់គ្នា។
ព្រះយេស៊ូវយាងទៅពាសពេញក្នុងស្រុកកាលីឡេ ព្រះអង្គបង្រៀននៅតាមសាលាប្រជុំរបស់ពួកគេ ហើយប្រកាសដំណឹងល្អអំពីព្រះរាជ្យ ទាំងប្រោសជំងឺរោគាគ្រប់ប្រភេទ ក្នុងចំណោមប្រជាជនឲ្យបានជា។
ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាសះស្បើយហើយ ចូរទៅដោយសុខសាន្ត ហើយចូរឲ្យបានជាសះស្បើយពីជំងឺរបស់នាងចុះ!»។
កន្លែងណាដែលព្រះអង្គយាងទៅ ទោះនៅក្នុងភូមិ ក្នុងទីក្រុង ឬស្រុកស្រែក្តី គេដាក់អ្នកជំងឺនៅទីប្រជុំជន រួចទូលអង្វរព្រះអង្គសុំឲ្យគេបានគ្រាន់តែពាល់ជាយព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ។ អស់អ្នកដែលបានពាល់ព្រះអង្គ បានជាសះស្បើយគ្រប់គ្នា ។
ពេលព្រះអង្គ និងពួកសិស្សមកដល់ក្រុងបេតសៃដា ពេលនោះ មានគេនាំបុរសខ្វាក់ម្នាក់មកជួបព្រះអង្គ ទូលអង្វរសូមឲ្យព្រះអង្គពាល់គាត់។
ព្រះអង្គយាងចុះទៅក្នុងទូកមួយនោះ ជាទូករបស់ស៊ីម៉ូន ក៏សុំឲ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្តិច។ ព្រះអង្គក៏គង់ចុះ ហើយបង្រៀនបណ្ដាជនពីក្នុងទូកនោះ។
មនុស្សទាំងអស់ប្រជ្រៀតគ្នាចង់ពាល់ព្រះអង្គ ដ្បិតមានព្រះចេស្តាចេញពីព្រះអង្គ មកប្រោសគេឲ្យជាទាំងអស់គ្នា។
ពេលនោះ មានបាវបម្រើសំណព្វរបស់មេទ័ពរ៉ូមម្នាក់ ឈឺហៀបនឹងស្លាប់។
នៅវេលានោះ ព្រះអង្គកំពុងប្រោសមនុស្សមានជំងឺ មនុស្សវេទនា និងមនុស្សដែលមានវិញ្ញាណអាក្រក់ចូលជាច្រើនឲ្យបានជា ហើយមនុស្សខ្វាក់ជាច្រើនឲ្យភ្លឺដែរ។
ដល់ម៉្លេះបានជាគេយកមនុស្សដែលមានជំងឺផ្សេងៗ មកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ដើម្បីកាលណាលោកពេត្រុសដើរកាត់ យ៉ាងហោចណាស់ក៏ស្រមោលរបស់លោក បាំងទៅលើអ្នកខ្លះក្នុងចំណោមពួកគេដែរ។
ដ្បិតព្រះអម្ចាស់ប្រៀនប្រដៅអ្នកណាដែលព្រះអង្គស្រឡាញ់ ហើយក៏វាយផ្ចាលអស់ទាំងកូនដែលព្រះអង្គទទួល» ។