នៅព្រឹកព្រលឹមនាថ្ងៃទីមួយក្នុងសប្ដាហ៍ ពេលថ្ងៃរះ ពួកនាងបាននាំគ្នាទៅផ្នូរ។
លុះព្រលឹមស្រាង ស្ដេចក៏តើនឡើង ហើយប្រញាប់ប្រញាល់យាងទៅឯរូងសិង្ហ។
ក្រោយថ្ងៃសប្ប័ទ គឺពេលទៀបភ្លឺថ្ងៃទីមួយក្នុងសប្ដាហ៍ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀត នាំគ្នាទៅមើលផ្នូរ។
កាលផុតថ្ងៃសប្ប័ទហើយ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា នាងម៉ារា ជាម្តាយយ៉ាកុប និងនាងសាឡូមេ បានទិញគ្រឿងក្រអូប ដើម្បីយកទៅអប់ព្រះសពព្រះអង្គ។
ពួកនាងនិយាយគ្នាថា៖ «តើមានអ្នកណានឹងប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង?»
នៅថ្ងៃទីមួយក្នុងអាទិត្យ ពេលភ្លឺស្រាងៗ គេបានយកគ្រឿងក្រអូប ដែលបានរៀបចំជាស្រេចនោះ នាំគ្នាទៅផ្នូរ មានអ្នកខ្លះទៀតទៅជាមួយដែរ។
នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ កាលនៅងងឹតនៅឡើយ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា បានទៅឯផ្នូរតាំងពីព្រលឹម ហើយឃើញថា មានគេយកថ្មចេញពីមាត់ផ្នូររួចទៅហើយ។