លោកពីឡាត់សួរគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្តេចសាសន៍យូដា ឲ្យអ្នករាល់គ្នាឬ?»
ដ្បិតលោកជ្រាបថា ពួកសង្គ្រាជបានបញ្ជូនព្រះអង្គមកនេះ ព្រោះតែសេចក្ដីច្រណែន។
បណ្ដាជនចាប់ផ្ដើមឡើងមកសុំលោកពីឡាត់ ដើម្បីឲ្យលោកដោះលែងអ្នកទោសម្នាក់ តាមទម្លាប់ដែលលោកបានធ្វើដល់ពួកគេ។
តាមទម្លាប់របស់អ្នករាល់គ្នា ខ្ញុំត្រូវដោះលែងមនុស្សម្នាក់ក្នុងឱកាសបុណ្យរំលង។ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំលែងស្តេចសាសន៍យូដាឬទេ?»