តែគាត់ប្រកែកថា៖ «ខ្ញុំមិនដឹង មិនយល់ថាអ្នកកំពុងនិយាយពីអ្វីទេ» រួចគាត់ចេញទៅទីធ្លាខាងក្រៅ ពេលនោះ មាន់ក៏រងាវឡើង។
ឯពេត្រុសដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ខាងក្នុងទីលានរបស់សម្ដេចសង្ឃ ហើយអង្គុយអាំងភ្លើងជាមួយកងរក្សាព្រះវិហារ។
ស្រីបម្រើនោះឃើញគាត់ម្តងទៀត ហើយចាប់ផ្ដើមប្រាប់ពួកអ្នកដែលឈរនៅទីនោះថា៖ «អ្នកនេះក៏ជាម្នាក់ក្នុងពួកគេដែរ»។
តែគាត់ប្រកែកម្តងទៀត។ បន្តិចក្រោយមក ពួកអ្នកដែលឈរនៅទីនោះ និយាយទៅពេត្រុសថា៖ «ប្រាកដហើយ អ្នកក៏ជាម្នាក់ក្នុងពួកគេដែរ ដ្បិតអ្នកជាអ្នកស្រុកកាលីឡេ»។
ភ្លាមនោះ មាន់ក៏រងាវឡើងជាលើកទីពីរ ពេត្រុសក៏នឹកឃើញពាក្យដែលព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «មុនមាន់រងាវពីរដង អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។ គាត់ក៏ក្តុកក្ដួល ហើយទ្រហោយំ។