Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ម៉ាកុស 14:3

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ព្រះ‌អង្គ​កំពុង​គង់​នៅ​តុ​អាហារ​ឯ​ភូមិ​បេថា‌នី ក្នុង​ផ្ទះ​ស៊ី​ម៉ូន ជា​មនុស្ស​ឃ្លង់ នោះ​មាន​ស្ត្រី​ម្នាក់​ចូល​មក ទាំង​កាន់​ដប​ថ្ម​កែវ​មួយ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​បំផុត ហើយ​នាង​បំបែក​ដប​នោះ ចាក់​ប្រេង​លើ​ព្រះ‌សិរ​ព្រះ‌យេស៊ូវ។

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ កំពុង​ដែល​ស្ដេច​គង់​នៅ​តុ នោះ​ប្រេង​ទេព្វិរូ​របស់​ខ្ញុំ​បាន​សាយ​ក្លិន​ក្រអូប​ទៅ

ខ្ញុំ​បាន​ក្រោក​ឡើង ដើម្បី​ទៅ​បើក​ទ្វារ​ឲ្យ​ស្ងួន​សម្លាញ់​ខ្ញុំ គ្រឿង​ក្រអូប​បាន​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំ ហើយ​ប្រេង​ក្រអូប​ក៏​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំ ទៅ​លើ​គន្លឹះ​ទ្វារ។

ព្រះ‌អង្គ​ចាក​ចេញ​ពី​ពួក​គេ យាង​ទៅ​ភូមិ​បេតថានី ហើយ​ស្នាក់​នៅ​ទី​នោះ​មួយ​យប់។

អ្នក​ដែល​បាន​ទទួល​ពីរ​ពាន់​ក៏​ដូច្នោះ​ដែរ គឺ​ចំណេញ​បាន​ពីរ​ពាន់​ទៀត។

ដ្បិត​គេ​និយាយ​ថា៖ «កុំ​ធ្វើ​ក្នុង​ពេល​បុណ្យ​ឡើយ ក្រែង​កើត​មាន​ចលា‌ចល​ក្នុង​ចំណោម​ប្រជា‌ជន»។

ប៉ុន្តែ មាន​អ្នក​ខ្លះ​នៅ​ទី​នោះ​ទាស់​ចិត្ត ហើយ​និយាយ​គ្នា​ថា៖ «ហេតុ​អី្វ​ក៏​យក​ប្រេង​មក​បង្ខាត​ចោល​ដូច្នេះ?

នាង​ម៉ារា ជា​ម្នាក់​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លាប​ព្រះ‌អម្ចាស់ រួច​យក​សក់​នាង​ជូត​ព្រះ‌បាទ​ព្រះ‌អង្គ គឺ​នាង​ជា​បង​ស្រី​របស់​ឡាសារ ដែល​ឈឺ​នោះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម