ម៉ាកុស 13:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពេលគេបញ្ជូនអ្នករាល់គ្នាទៅកាត់ទោស កុំព្រួយបារម្ភជាមុនអំពីពាក្យដែលអ្នករាល់គ្នាត្រូវនិយាយឡើយ ត្រូវនិយាយតែសេចក្តីណាដែលព្រះប្រទានមកអ្នករាល់គ្នា នៅវេលានោះចុះ ដ្បិតមិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណបរិសុទ្ធវិញទេតើ។ សូមមើលជំពូក |
ព្រះរបស់លោកអ័ប្រាហាំ ព្រះរបស់លោកអ៊ីសាក និងព្រះរបស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងរាល់គ្នា ទ្រង់បានតម្កើងព្រះយេស៊ូវ ជាអ្នកបម្រើព្រះអង្គ ដែលអ្នករាល់គ្នាបានបញ្ជូនទៅ ហើយកាលលោកពីឡាត់សម្រេចថានឹងលែងព្រះអង្គ នោះអ្នករាល់គ្នាបានប្រកែកបដិសេធនៅមុខលោក មិនព្រមទទួលព្រះអង្គទៀតផង។