Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ម៉ាកុស 1:4

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូហាន ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក បាន​លេច​មក​នៅ​ទីរហោ‌ស្ថាន លោក​ប្រកាស​ប្រាប់​ពី​ពិធី​ជ្រមុជ​ខាង​ការ​ប្រែ​ចិត្ត ដើម្បី​ទទួល​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប។

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក​សម្រាប់​ការ​ប្រែ​ចិត្ត ប៉ុន្តែ ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​ជាង​ខ្ញុំ ហើយ​ខ្ញុំ​មិន​សម​នឹង​កាន់​សុព័ណ៌​បាទ​ថ្វាយ​ព្រះ‌អង្គ​ផង ព្រះ‌អង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ភ្លើង​វិញ។

ហើយ​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​នៅ​ទន្លេ​យ័រដាន់ ទាំង​លន់​តួ​អំពើ​បាប​របស់​ខ្លួន។

មនុស្ស​មក​ពី​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​យូដា និង​មនុស្ស​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡិម បាន​ចេញ​មក​រក​លោក ដើម្បី​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​ក្នុង​ទន្លេ​យ័រដាន់ ទាំង​លន់​តួបាប​របស់​ខ្លួន។

ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ បាន​ស្គាល់​សេចក្តី​សង្គ្រោះ ដោយ​អត់​ទោស​ឲ្យ​គេ​រួច​ពី​បាប

រីឯ​លោក​យ៉ូហាន ក៏​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក នៅ​ស្រុក​អេណូន ជិត​ភូមិ​សាលីម​ដែរ ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន ហើយ​មនុស្ស​ចេះ​តែ​ចូល​មក ដើម្បី​ឲ្យ​គាត់​ជ្រមុជ​ទឹក​ឲ្យ

អ្នក​រាល់​គ្នា​ជ្រាប​ពីអ្វី​ដែល​កើត​ឡើង​នៅ​ស្រុក​យូដា​ទាំង​មូល​ស្រាប់​ហើយ ដោយ​ចាប់​ផ្ដើម​ពី​ស្រុក​កាលី‌ឡេ ក្រោយ​ពីពិធី​ជ្រមុជ​ទឹក​ដែល​លោក​យ៉ូហាន​បាន​ប្រកាស

ឥឡូវ​នេះ តើ​បង​នៅ​ចាំ​អ្វីទៀត? ចូរ​ក្រោក​ឡើង ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​អំពាវ​នាវ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ ដើម្បី​លាង​បាប​របស់​បង​ទៅ!"។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម