មីកា 5:1ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឥឡូវនេះ ខ្មាំងសត្រូវធ្វើរបងហ៊ុមព័ទ្ធអ្នក គេឡោមព័ទ្ធច្បាំងនឹងយើងហើយ គេយកដំបងវាយថ្ពាល់មេដឹកនាំរបស់អ៊ីស្រាអែល។ សូមមើលជំពូក |
យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។
ដូច្នេះ សូមលោកជ្រាប ហើយយល់ថា ចាប់ពីពេលព្រះចេញបញ្ជាឲ្យតាំង ហើយសង់ក្រុងយេរូសាឡិមឡើងវិញ រហូតដល់គ្រារបស់ស្ដេចមួយអង្គ ដែលព្រះបានចាក់ប្រេងតាំងយាងមកដល់ នោះនឹងមានរយៈពេលប្រាំពីរអាទិត្យ ហើយរយៈពេលហុកសិបពីរអាទិត្យទៀត នឹងត្រូវសង់ឡើងវិញឲ្យមានផ្លូវធ្លា ប្រឡាយការពារ តែសង់ក្នុងគ្រាដែលមានទុក្ខលំបាក។