ភ្នំទាំងប៉ុន្មាននឹងរលាយពីក្រោមព្រះអង្គទៅ ច្រកភ្នំទាំងប៉ុន្មាន នឹងសញ្ជែកចេញ ដូចជាក្រមួនដែលត្រូវភ្លើង ហើយដូចទឹកដែលចាក់ចុះតាមទីចោត។
សាសន៍ទាំងឡាយជ្រួលច្របល់ នគរនានាពពាក់ពពូនឡើង ព្រះអង្គបន្លឺព្រះសូរសៀង ហើយផែនដីក៏រលាយទៅ។
សូមព្រះអង្គបណ្តេញគេចេញ ដូចផ្សែងដែលត្រូវខ្យល់ផាត់បាត់ទៅ សូមឲ្យមនុស្សអាក្រក់វិនាសបាត់នៅចំពោះព្រះ ដូចក្រមួនដែលរលាយនៅចំពោះភ្លើង។
ភ្នំទាំងឡាយរលាយដូចក្រមួន នៅចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល។
ព្រះអម្ចាស់ ជាព្រះនៃពួកពលបរិវារ ព្រះអង្គជាព្រះដែលពាល់ផែនដី នោះផែនដីក៏រលាយទៅ ហើយអស់អ្នកដែលអាស្រ័យនៅផែនដីទាំងប៉ុន្មាន ក៏សោកសៅ ឯស្រុកទាំងមូលនឹងឡើងដូចជាទន្លេធំ រួចស្រកទៅវិញដូចជាទន្លេនៃស្រុកអេស៊ីព្ទ
ភ្នំធំៗទាំងឡាយកក្រើកនៅចំពោះព្រះអង្គ ហើយភ្នំតូចទាំងប៉ុន្មានក៏រលាយ ផែនដី ពិភពលោកទាំងមូល និងអ្វីៗទាំងអស់នៅក្នុងលោកនេះ រំពើកចុះឡើងនៅចំពោះព្រះភក្ត្រព្រះអង្គ។
ភ្នំទាំងប៉ុន្មានបានឃើញព្រះអង្គ ហើយក៏ភ័យខ្លាច ព្យុះភ្លៀងក៏បង្ហួសទៅ ទីជម្រៅក៏បញ្ចេញសំឡេង ហើយបានលើកដៃឡើងទៅលើ
ព្រះអង្គឈរឡើង ក៏វាស់ផែនដី ព្រះអង្គក្រឡេកទតទៅ ក៏បណ្តេញសាសន៍ទាំងប៉ុន្មានចេញពីគ្នា ឯភ្នំធំដែលនៅអស់កល្បរៀងមក នោះត្រូវខ្ចាត់ខ្ចាយទៅ ហើយភ្នំតូចដែលនៅជាដរាប ក៏ឱនលំទោនចុះ អស់ទាំងដំណើររបស់ព្រះអង្គមានតាំងពីបុរាណមក
នៅថ្ងៃនោះ ព្រះបាទរបស់ព្រះអង្គនឹងជាន់លើភ្នំដើមអូលីវ ដែលនៅប្រឈមនឹងក្រុងយេរូសាឡិមខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជាពីរចំពាក់កណ្ដាល ពីទិសខាងកើតទៅទិសខាងលិច បង្កើតឲ្យមានចន្លោះយ៉ាងធំ ភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយមួយចំហៀងទៀតទៅទិសខាងត្បូង។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃ ក៏រត់ចេញពីព្រះវត្តមានរបស់ព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។
ឱព្រះយេហូវ៉ាអើយ កាលព្រះអង្គបានយាងចេញពីភ្នំសៀរ កាលព្រះអង្គបានយាងមកពីស្រុកអេដុម នោះផែនដីញាប់ញ័រ ផ្ទៃមេឃក៏បង្អុរ អើ ពពកបានបង្អុរទឹកចុះមក។