ពួកចៅហ្វាយ 9:57ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ហើយព្រះទ្រង់ក៏បានទម្លាក់អំពើអាក្រក់របស់ពួកអ្នកនៅស៊ីគែមទាំងប៉ុន្មាន មកលើក្បាលគេវិញដែរ ហើយបណ្ដាសារបស់យ៉ូថាម ជាកូនយេរូ-បាល ក៏ធ្លាក់លើគេដែរ។ សូមមើលជំពូក |
នៅក្នុងរាជ្យទ្រង់នោះ ហ៊ីអែល ជាអ្នកក្រុងបេត-អែល ក៏សង់ក្រុងយេរីខូរឡើងវិញ កាលគាត់ដាក់ជើងកំផែងចុះ នោះអ័ប៊ីរ៉ាម ជាកូនច្បងក៏ស្លាប់ទៅ ហើយកាលរៀបចំទ្វារក្រុងឡើង នោះសេគូបជាកូនពៅក៏ស្លាប់ទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារលោកយ៉ូស្វេ ជាកូនរបស់លោកនុន ។