Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ពួក​ចៅ‌ហ្វាយ 9:54

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ភ្លាម​នោះ គាត់​ហៅ​យុវជន​ម្នាក់ ដែល​កាន់​អាវុធ​របស់​គាត់ ហើយ​បង្គាប់​ថា៖ «ចូរ​ឯង​ហូត​ដាវ​មក​សម្លាប់​អញ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​និយាយ​ថា មាន​ស្ត្រី​ម្នាក់​បាន​សម្លាប់​អញ​នោះ​ឡើយ»។ ដូច្នេះ យុវជន​នោះ​ក៏​ចាក់​ទម្លុះ​គាត់ ហើយ​គាត់​ក៏​ស្លាប់​ទៅ។

សូមមើលជំពូក ចម្លង

17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ខ្ញុំ​ក៏​ចូល​ទៅ​ជិត ធ្វើ​គុត​ទ្រង់​ទៅ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា ដែល​ទ្រង់​ដួល​ដូច្នេះ នោះ​នឹង​គង់​ព្រះ‌ជន្ម​នៅ​មិន​បាន​ឡើយ ឯ​មកុដ​ដែល​នៅ​លើ​ព្រះ‌សិរ និង​កង​ដែល​នៅ​ព្រះ‌ហស្ត​របស់​ទ្រង់ ក៏​ខ្ញុំ​បាន​យក​មក​ជូន​លោក​ជា​ម្ចាស់​ខ្ញុំ»។

ពេល​ទ្រង់​បែរ​ទត​មក​ក្រោយ​ឃើញ​ខ្ញុំ នោះ​ទ្រង់​ក៏​ហៅ​ខ្ញុំ ហើយ​ខ្ញុំ​ទូល​ថា "ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់"។

ទ្រង់​បង្គាប់​មក​ខ្ញុំ​ថា "ចូរ​មក​ជិត​នេះ សម្លាប់​យើង​ទៅ ដ្បិត​យើង​រស់​នៅ​វេទនា​ខ្លាំង​ណាស់ ក៏​កាន់​តែ​ល្វើយ​ណាស់​ហើយ"។

សេលេក​ជា​សាសន៍​អាំម៉ូន ណា‌ហា‌រ៉ាយ​ពី​ស្រុក​ប្អៀរ៉ុត ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​យ៉ូអាប់ ជា​កូន​របស់​សេរូយ៉ា

បន្ទាប់​មក ព្រះបាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់​ថា៖ «ចូរ​ហូត​ដាវ​ឯង​មក​ចាក់​ទម្លុះ​យើង​ទៅ ក្រែង​ពួក​មិន​កាត់​ស្បែក​គេ​មក​មើល​ងាយ​យើង» តែ​អ្នក​នោះ​មិន​ហ៊ាន​ទេ ដ្បិត​គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង ដូច្នេះ សូល​ក៏​ហូត​យក​ដាវ​របស់​ទ្រង់ ផ្តួល​អង្គ​ទៅ​លើ។

ពេល​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់​បាន​ឃើញ​ថា​សូល​សុគត​ហើយ​ដូច្នោះ នោះ​គាត់​ក៏​ផ្តួល​ខ្លួន​ទៅ​លើ​ដាវ​របស់​ខ្លួន ស្លាប់​ទៅ​ដែរ។

សេលេក​ជា​សាសន៍​អាំម៉ូន ណាហា‌រ៉ាយ​ជា​អ្នក​ស្រុក​បេរ៉ូត ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​ឲ្យ​យ៉ូអាប់ ជា​កូន​សេរូយ៉ា

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ប្រាកដ​ជា​នឹង​ទៅ​ជា​មួយ​លោក ប៉ុន្តែ លោក​នឹង​មិន​បាន​ទទួល​កេរ្ដិ៍​ឈ្មោះ​ក្នុង​ដំណើរ​ដែល​លោក​ទៅ​នេះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​លក់​ស៊ីសេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ត្រី»។ បន្ទាប់​មក ដេបូ‌រ៉ា​ក៏​ក្រោក​ឡើង ធ្វើ​ដំណើរ​ជា​មួយ​បារ៉ាក​ទៅ​ភូមិ​កេដេស។

កាល​ពួក​អ៊ីស្រា‌អែល​បាន​ឃើញ​ថា អ័ប៊ី‌ម៉្មា‌ឡិច​ស្លាប់​ហើយ គេ​ក៏​ត្រឡប់​ទៅ​លំនៅ​របស់​គេ​រៀង​ៗ​ខ្លួន​វិញ។

គេ​ក៏​និយាយ​ទៅ​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​ឡើង​មក​រក​យើង​ចុះ យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង» នោះ​យ៉ូណា‌ថាន​ប្រាប់​ដល់​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​អ្នក​ឡើង​មក​តាម​ក្រោយ​យើង​មក ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គេ មក​ក្នុង​កណ្ដាប់​ដៃ​នៃ​អ៊ីស្រា‌អែល​ហើយ»។

រួច​យ៉ូណា‌ថាន​ក៏​ប្រតោង​ឡើង ហើយ​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ក៏​ឡើង​តាម​ក្រោយ​ទៅ។ ពួក​ភីលីស្ទីន​ក៏​ដួល​នៅ​មុខ​យ៉ូណា‌ថាន ហើយ​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ក៏​សម្លាប់​គេ​ជា​ក្រោយ។

នៅ​ពេល​ដែល​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​បាន​សម្លាប់​គេ​មុន​ដំបូង នោះ​បាន​ស្លាប់​អស់​ប្រហែល​ជា​ម្ភៃ​នាក់ នៅ​លើ​ដី​ចំនួន​មួយ​ងារ។

ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ថា៖ «ចូរ​រាប់​មើល​អ្នក​ណា​ខ្លះ​ដែល​បាន​ចេញ​ពី​យើង»។ ពេល​គេ​បាន​រាប់ ឃើញ​បាត់​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក។

ឯ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ក៏​ឆ្លើយ​ថា៖ «សូម​សម្រេច​តាម​តែគំនិត​របស់​លោក ហើយ​ធ្វើ​តាម​តែ​ចិត្ត​ប្រាថ្នា​ចុះ មើល៍ ខ្ញុំ​នៅ​ជា‌មួយ​លោក​ស្រាប់​ហើយ»។

ដាវីឌ​ក៏​មក​ជួប​ស្ដេច​សូល ហើយ​នៅ​បម្រើ​ទ្រង់ ក៏​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ណាស់ ហើយ​ស្ដេច​សូល​ឲ្យ​គាត់​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ព្រះ‌អង្គ។

ដូច្នេះ ស្តេច​សូល បុត្រា​របស់​ទ្រង់​បី​អង្គ អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់ និង​ពួក​ពល​ទាំង​ប៉ុន្មាន​បាន​ស្លាប់​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នោះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម