Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ពួក​ចៅ‌ហ្វាយ 9:46

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ពួក​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​នៅ​ប៉ម​ស៊ីគែម​ឮ​ដំណឹង​នេះ គេ​ក៏​ចូល​ទៅ​ក្នុង​ជម្រក​ការ​ពារ​នៃ​វិហារ​ព្រះ‌បេរីត។

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ឥឡូវ​នេះ សូម​ព្រះ‌អង្គ​បញ្ជាក់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​បិតា​ទូល‌បង្គំ គឺ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ចុះ។

អស់​អ្នក​ដែល​ធ្វើ អស់​អ្នក​ដែល​ទុក​ចិត្ត នឹង​រូប​ទាំង​នោះ នឹង​បាន​ដូច​ជា​រូប​ទាំង​នោះ​ដែរ។

ពេល​ទ្រង់​កំពុង​តែ​ថ្វាយ​បង្គំ​នៅ​ក្នុង​វិហារ​របស់​ព្រះ‌នីសរូក ជា​ព្រះ​នៃ​ទ្រង់ នោះ​អ័ឌរ៉ា‌ម៉ាលេក និង​សារេ‌ស៊ើរ ជា​បុត្រ​របស់​ទ្រង់ បាន​ធ្វើ​គុត​ទ្រង់​ដោយ​ដាវ ហើយ​រត់​រួច​ទៅ​ឯ​ស្រុក​អារ៉ា‌រ៉ាត​ទៅ នោះ​អេសារ-ហាដោន ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមៀល​ថ្ម​យ៉ាង​ធំ​ៗ​សន្ធប់​មាត់​រូង ហើយ​ដាក់​មនុស្ស​ឲ្យ​ចាំ​យាម​ទៅ​ទី​នោះ​ផង

ក្រោយ​ពី​គេឌាន​បាន​ស្លាប់​ផុត​ទៅ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បាន​ងាក​បែរ​ទៅ​ផិត​ក្បត់​តាម​ពួក​ព្រះ‌បាល​វិញ​ទៀត ហើយ​គេ​យក​ព្រះ‌បាល-បេរីត​ធ្វើ​ជា​ព្រះ​របស់​គេ។

គេ​នាំ​គ្នា​ចេញ​ទៅ​ចម្ការ បេះ​ផ្លែ​ទំពាំង‌បាយ​ជូរ​របស់​ខ្លួន​យក​មក​គាប រួច​ធ្វើ​ពិធី​បុណ្យ​យ៉ាង​សប្បាយ បន្ទាប់​មក គេ​ចូល​ទៅ​ស៊ី​ផឹក​ក្នុង​វិហារ​នៃ​ព្រះ​របស់​គេ ហើយ​ដាក់​បណ្ដា‌សា​អ័ប៊ី‌ម៉្មា‌ឡិច។

គេ​ក៏​យក​ប្រាក់​សុទ្ធ​ចិត​សិប​ស្លឹង​ពី​វិហារ​របស់​ព្រះ‌បាល-បេរីត​ជូន​គាត់ ហើយ​គាត់​ក៏​យក​ទៅ​ជួល​មនុស្ស​ពាល និង​មនុស្ស​អានាថា ឲ្យ​មក​តាម​ខ្លួន។

មាន​គេ​ជម្រាប​អ័ប៊ី‌ម៉្មា‌ឡិច​ថា ពួក​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​នៅ​ប៉ម​ស៊ីគែម បាន​ប្រមូល​ផ្ដុំ​គ្នា​ហើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម