Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ពួក​ចៅ‌ហ្វាយ 9:41

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​អាស្រ័យ​នៅ​ភូមិ​អារូម៉ា ហើយ​សេប៊ុល​បាន​បណ្តេញ​កាអាល និង​បង​ប្អូន​របស់​គាត់ មិន​ឲ្យ​គេ​នៅ​ក្រុង​ស៊ីគែម​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

4 ការដាក់ឲ្យឆ្លើយតបគ្នា  

កាអាល​ជា​កូន​អេបេឌ​ពោល​ឡើង​ថា៖ «តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្នក​ណា ហើយ​ពួក​យើង​នៅ​ស៊ីគែម​នេះ​ជា​អ្នក​ណា បាន​ជា​យើង​ត្រូវ​បម្រើ​គាត់? តើ​គាត់​មិន​មែន​ជា​កូន​របស់​យេរូ-បាល ហើយ​សេប៊ុល​មិន​មែន​ជា​តំណាង​របស់​គាត់​ទេ​ឬ? ចូរ​បម្រើ​មនុស្ស​របស់​ហាម៉ោរ ដែល​ជា​ឪពុក​របស់​ស៊ីគែម​វិញ ហេតុ​អី​បាន​ជា​យើង​ត្រូវ​បម្រើ​អ័ប៊ី‌ម៉្មា‌ឡិច?

កាល​សេប៊ុល​ជា​ចៅ‌ហ្វាយ​ក្រុង​បាន​ឮ​ពាក្យ​របស់​កាអាល​ជា​កូន​អេបេឌ​ដូច្នេះ កំហឹង​របស់​លោក​ក៏​ឆួល​ឡើង។

តែ​អ័ប៊ី‌ម៉្មា‌ឡិច​ដេញ​គាត់ ហើយ​គាត់​ក៏​រត់​ពី​មុខ​គេ​ទៅ។ មាន​មនុស្ស​ជា​ច្រើន​បាន​ដួលដោយ​ត្រូវ​របួស រហូត​ដល់​មាត់​ទ្វារ​ក្រុង។

លុះ​ស្អែក​ឡើង ប្រជាជន​ក៏​ចេញ​ទៅ​ត្រៀម​នៅ​ទី​វាល ហើយ​មាន​គេ​ទៅ​ជម្រាប​អ័ប៊ី‌ម៉្មា‌ឡិច។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម