កាអាលក៏នាំមុខពួកមេដឹកនាំក្រុងស៊ីគែម ចេញទៅច្បាំងនឹងអ័ប៊ីម៉្មាឡិច
ពេលនោះ សេប៊ុលឆ្លើយថា៖ «ឥឡូវនេះ តើសម្ដីអ្នកឯងនៅឯណា អ្នកឯងបានពោលថា "តើអ័ប៊ីម៉្មាឡិចជាអ្នកណាបានជាយើងត្រូវបម្រើវា?" តើមិនមែនមនុស្សទាំងនេះទេឬ ដែលឯងបានមើលងាយ? ឥឡូវនេះ ចូរចេញទៅច្បាំងនឹងគេទៅ!»
តែអ័ប៊ីម៉្មាឡិចដេញគាត់ ហើយគាត់ក៏រត់ពីមុខគេទៅ។ មានមនុស្សជាច្រើនបានដួលដោយត្រូវរបួស រហូតដល់មាត់ទ្វារក្រុង។