ពេលកាអាលឃើញពួកគេ គាត់ក៏ប្រាប់សេប៊ុលថា៖ «មើល៍ មានមនុស្សចុះពីកំពូលភ្នំមកហើយ!» ប៉ុន្ដែ សេប៊ុលឆ្លើយថា៖ «មិនមែនទេ គឺស្រមោលភ្នំដែលអ្នកមើលទៅឃើញដូចជាមនុស្សទេតើ!»។
ឱអ្នកស្រុកអើយ ថ្ងៃអន្តរាយរបស់អ្នកបានមកដល់ហើយ ពេលកំណត់ក៏បានមកដល់ដែរ ថ្ងៃនោះជិតមកដល់ ជាថ្ងៃដែលឮសូរអឺងកង មិនមែនជាសូរសម្រែកអរសប្បាយនៅលើភ្នំទេ។
បុរសនោះងើបភ្នែកឡើង ទូលថា៖ «ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើ»។
ឯកាអាល ជាកូនអេបេឌ ក៏ចេញទៅឈរនៅមាត់ទ្វារក្រុង រួចអ័ប៊ីម៉្មាឡិច និងមនុស្សដែលនៅជាមួយ ក៏ស្ទុះចេញពីទីបង្កប់ខ្លួនដែរ។
កាអាលក៏ប្រាប់ម្តងទៀតថា៖ «មើលហ្ន៎ មានមនុស្សចុះមកពីទួលខ្ពស់នោះហើយ ក៏មានមួយពួកទៀតមកតាមផ្លូវដើមម៉ៃសាក់អេឡូន-មេវនេនីម ដែរ»។