ដូច្នេះ អ័ប៊ីម៉្មាឡិច និងមនុស្សដែលនៅជាមួយគាត់ ក៏ក្រោកឡើងទាំងយប់ នាំគ្នាទៅបង្កប់ខ្លួនជាបួនក្រុម ដើម្បីច្បាំងនឹងក្រុងស៊ីគែម។
គ្រានោះ ពួកទ័ពស៊ីរីបានចេញទៅដោយកងៗ ហើយចាប់បានក្មេងស្រីម្នាក់មកពីស្រុកអ៊ីស្រាអែល នាងនោះក៏មកបម្រើប្រពន្ធណាម៉ាន់។
រួចព្រឹកឡើង នៅពេលថ្ងៃរះភ្លាម សូមក្រោកឡើង ហើយសម្រុកចូលទីក្រុងទៅ។ ពេលកាអាល និងមនុស្សដែលនៅជាមួយវាចេញមកច្បាំងនឹងលោក សូមឲ្យលោកប្រព្រឹត្តនឹងវា តាមតែមានឱកាសចុះ»។
ឯកាអាល ជាកូនអេបេឌ ក៏ចេញទៅឈរនៅមាត់ទ្វារក្រុង រួចអ័ប៊ីម៉្មាឡិច និងមនុស្សដែលនៅជាមួយ ក៏ស្ទុះចេញពីទីបង្កប់ខ្លួនដែរ។